អីក៏ហ៊ានម្ល៉េះ! ហ៊ាននាំគ្គីគ្នា មកប្រេីអំពេីហិង្សា វ៉ៃ គេដល់ផ្ទះបែបនេះ..
ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កេីតឡេីងនៅល្ងាចថ្ងៃទី6 ខែ 04 វេលាម៉ោង 4,20នាទីល្ងាច នៅទីតាំងមូលដ្ឋានខាងលេី បេីតាមប្រភពពីប្អូនប្រុស ភាជ សុភក្តិ កូនប្រុសជនរងគ្រោះបានប្រាប់មកខាងសារព័ត៌មានយេីងអោយដឹងថា នៅល្ងាចថ្ងៃខែខាងលេី ស្រាប់តែមានជនដៃដល់ប្តីប្រពន្ធ2នាក់ បាននាំគ្នាមកគេហដ្ឋានជនរងគ្រោះ ក៏បានឈ្លោះប្រកែកគ្នា រឿងមុខរបររកសុីទទួលទានតិចតួច ស្ថានភាពក៏កាន់តែតឹងសរសៃករដាក់គ្នារៀងៗខ្លួន រំពេចនោះស្រាប់តែជនបង្ករឈ្មោះ វេង ស្រីភស្ត័ រួមនឹងប្តីក៏បានហក់មកវ៉ៃយកៗមកលេីជនរងគ្រោះ ឈ្មោះ ឆេង ឈានលីមហៅ (យាយប្រហុក)តែម្តង។ ក្រោយមកខាងភាគីជនបង្ករបានបោះពាក្យសំដីថា " នៅម្តុំកោះថ្មនេះ គ្មានអាណាហ៊ានមួយអញទេ"នេះជាពាក្យសំដីដ៏មានឥទ្ធិពលរបស់ វេង ស្រីភស្ត័ (ជនដៃដល់) នេះបេីតាមកូនប្រុសជនរដគ្រោះបានបង្ហេីប្រាប់ខាងសារពត៌មានយេីង. មួយវិញពត៌មានបឋម ក្រោយមានបាតុភាពហិង្សារួច មានអ្នកមកសម្របសម្រួលមិនអោយវែងឆ្ងាយ សុំអោយមានការសម្របសម្រួលបញ្ចប់រឿង តែភាគីជនរងគ្រោះប្រាប់ថា ខ្លួនរងអំពេីអយុត្តិធម៌ គាត់នឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចដេីម្បីអនុវត្តន៏នីតិវិធីទៅតាមផ្លូវច្បាប់។
អង្គភាពសារពត៌មានរបស់យេីង រងចាំទទួលការស្រាយបំភ្លឺ ប្រសិនបេីការផ្សព្វផ្សាយទៅ មានការលេីសលួស ខុសចន្លោះប្រហោង ត្រង់ណាជុំវិញករណីនេះ.
ដោយ: យ៉ាន ឃុនមុន្នី(សារព័ត៌មាន Breaking tv online)
0 Comments