គេហទំព័រ មួយរៀល

បន្ទាប់ពីអាខុនហ្វេសប៊ុក អារិទ្ធ បានផុសផ្សាយថា សាហាវណាស់បោកយើងអោយម៉ូតូទៅក...

បន្ទាប់ពីអាខុនហ្វេសប៊ុក អារិទ្ធ បានផុសផ្សាយថា សាហាវណាស់បោកយើងអោយម៉ូតូទៅក្រុមហីនវាទៅដល់វាធ្វើសូមសោ សាកម៉ូតូហើយវាជិះចូលខ្លាំបាត់ហើយបិទទ្វាបាត់ឈឹងសាហាវណាស់ក្រុ មហ៊ុននេះបងប្អូនចង់ទៅរំលុសម៉ូតូមើលផងកុំអោយយកលុយទៅ ចោលទទេវាយកទុកកហើយមិននិយាយជាមួយយើងទេ ឥលួវសាម៉ីខ្លួនបានចេញលិខិតសុំទោសក្រុមហ៊ុនបង់រំលស់ លិខិតសុំទោស ខ្ញុំបាទឈ្មោះ សុវណ្ណារ៉ា អាយុ ៣២ឆ្នាំ មុខរបរ នេសាទ មានទីលំនៅភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ សូមគោរពចូលមក ចូលមកលោកស្រីអគ្គនាយិកាក្រុមហ៊ុន LOD កម្មវត្ថុ ៖ ស្តីពីការសុំទោសជាសាធារណៈចំពោះក្រុមហ៊ុន LOD តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមជំរាបជូន លោកស្រីអគ្គនាយិកាក្រុម ហ៊ុន LOD មេត្តាជ្រាបថា កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ ខ្ញុំបាទបានបង្ហោះវីដេអូនៅលើគណនី ហ្វេសប៊ុក ឈ្មោះ អា រិទ្ធ ដែលមានខ្លឹមសារខុសពីការពិតធ្វើអោយប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនដែល មានខ្លឹមសារខុសពីការពិត។ ខ្ញុំបាទសុំទោសជាសាធារណៈចំពោះ លោកស្រីអគ្គនាយិកាក្រុមហ៊ុន LOD និងសាធារណៈជនទាំងអស់។ ខ្ញុំបាទសូមសន្យាថា មិនធ្វើអោយប៉ះពាល់ទៅដល់កិត្តិយសរបស់ក្រុមហ៊ុនទៀតឡើយ។ សូមលោកស្រីអគ្គនាយិកា មេត្តា អធ្យាស្រ័យដល់រូបខ្ញុំបាទ ដោយក្ដីអនុគ្រោះ។ សូម លោកស្រីអគ្គនាយិកា ទទួលនូវការគោរពអំពីខ្ញុំ។ ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥

Post a Comment

0 Comments