គេហទំព័រ មួយរៀល

ឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទលួចមានស្ថានទម្ងន់ទោសប្រេីជើងធាក់បំបាក់កម៉ូតូដើម្បីលួច

 ឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទលួចមានស្ថានទម្ងន់ទោសប្រេីជើងធាក់បំបាក់កម៉ូតូដើម្បីលួច កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 



 នៅថ្ងៃទី០៣ ខែមីនា ឆ្មាំ២០២៥ វេលាម៉ោងប្រហែល២២និង៥០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ពីបទលួច មានស្ថានទម្ងន់ទោសប្រេីជើងធាក់បំបាក់កម៉ូតូដើម្បីលួច ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៤៤៧E0 សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ ជនសង្ស័យឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងចាប់យករួមមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាគ្លីក C125 ពណ៏ស ពាក់ស្លាកលេខបាត់ដំបង1អេខេ8807 ដែលមានលេខតួ និងម៉ាសុីន 8052500ជារបស់ជនរងគ្រោៈដែលជនសង្ស័យរូបនោៈលួចយក ជនរងគ្រោះឈ្មោះ ឡាំ គឹមហេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើបររថយន្ត ស្នាក់នៅផ្ទះលេខ៤៤៧E1 ផ្លូវលេខ១២៨ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

Post a Comment

0 Comments