កូនស្រីអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ ស្លាប់ដោយសារការវះកាត់សង្ស័យខ្វះបច្ចេកទេសរបស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី ក្រុងតាខ្មៅ», គ្រួសារដាក់ពាក្យប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌
ក្នុងវ័យ១៨ឆ្នាំ យុវតីដែលជាកូនអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារតែការវះកាត់សង្ស័យខ្វះបច្ចេកទេសនៅមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ស្ថិតក្នុងក្រុងតាខ្មៅ។
លោក សំ វិច្ឆិកា ដែលត្រូវជាឪពុកជនរងគ្រោះឈ្មោះ វិច្ឆិកា លីហ្សា អាយុ១៨ឆ្នាំ បានដាក់ពាក្យប្ដឹងម្ចាស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីទាមទារយុត្តិធម៌។ នេះបើតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។
0 Comments