គេហទំព័រ មួយរៀល

ស្ត្រីខ្មែរម្នាក់ដែលត្រូវបានប្តីជនជាតិចិនប្រើហិង្សា ហើយរារាំងមិនឲ្យមកស្រុកកំណើតវិញនោះ នៅពេលនេះត្រូវបានអគ្គកុងស៊ុលខ្មែរ និងនគរបាលចិន កំពុងជួយអន្តរាគមន៍ហើយ

 ស្ត្រីខ្មែរម្នាក់ដែលត្រូវបានប្តីជនជាតិចិនប្រើហិង្សា ហើយរារាំងមិនឲ្យមកស្រុកកំណើតវិញនោះ នៅពេលនេះត្រូវបានអគ្គកុងស៊ុលខ្មែរ និងនគរបាលចិន កំពុងជួយអន្តរាគមន៍ហើយ



 ក្រោយទទួលបានព័ត៌មាន និងមានចែកចាយតាមបណ្តាញសង្គមករណីស្រ្តីខ្មែរចាញ់បោកជនជាតិចិនយកទៅរៀបការហើយធ្វើបាបនៅក្នុងផ្ទះ ព្រមទាំងហាមមកស្រុកវិញនោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងសួរនាំដើម្បីធ្វើការជាបន្ទាន់។ មន្រ្តីជំនាញរបស់យើងបានទាក់ទងជាមួយអគ្គកុងស៊ុលប្រចាំទីក្រុងក្វាងចូវ ដើម្បីជូនព័ត៌មាន រួចហើយអគ្គកុងស៊ុលយើង ក៏បានទាក់ទងជាមួយនគរបាលចិន ដើម្បីចុះទៅកន្លែងដែលស្រ្តីរងគ្រោះកំពុងស្នាក់នៅ។ បើតាមការបញ្ជាក់របស់មន្រ្តី, ពីកន្លែងអគ្គកុងស៊ុល ទៅកន្លែងស្រ្តីរងគ្រោះស្នាក់នៅមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ។ ប្រតិបត្តិការជួយអន្តរាគមន៍ភ្លាមៗបែបនេះ បានធ្វើឡើងក្រោយស្រ្តីរងគ្រោះ ញ៉ែម លក្ខ័ណា រស់នៅខណ្ឌច្បារអំពៅ បានទទូចស្នើសុំមកថ្នាក់ដឹកនាំឲ្យជួយនាងត្រឡប់មកវិញ ព្រោះតែប្តីចិនវាយធ្វើបាប និងបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ខ្ញុំសង្ឃឹមថាប្អូនស្រីនឹងអាចត្រឡប់មកស្រុកកំណើតវិញឆាប់ៗ។

Post a Comment

0 Comments