បែកធ្លាយសារជាថ្មីទៀតហើយ ខេត្តកំពង់ចាម កាលពីឆ្នាំ 2024 អាជីវករកាប់ជ្រូកចំនួន 10 ស្រុកនិងក្រុង បានផ្ដិតមេដៃប្ដឹងលោកម៉េង ហ៊ាន ដែលជាប្រធានផលិតកម្មនិងបសុព្យាបាលពេទ្យសត្វខេត្តកំពង់ចាម បានទារប្រាក់ពីអាជីវករកាប់ជ្រូកចំនួន 10 ស្រុកក្រុង 20000$ ) (បញ្ជាក់ពីរមុឺន ដុល្លារ) ក្នុងមួយឆ្នាំ ឡើងក៏ក្រឹកផែនដីមួយសាររួចមកហើយ។
ឥឡូវនេះផ្ទុះម្ដងទៀតហើយព្រោះលោកម៉េង ហ៊ាន បានឱ្យកូនចៅរបស់លោកដែលមានឈ្មោះភួង សុខវ៉ៃ តួនាទីជាមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ទៅដាក់កុងត្រូលចាប់ជម្រិតយកលុយពីឡានដឹក.ជ្រូក.គោ.ក្របី.ពងទា នៅចំណុចថ្នល់កែង ក្នុងស្រុកបាធាយខេត្តកំពង់ចាម ប្រជាពលរដ្ឋមានការឈឺចាប់ណាស់ដោយសារតែជំរិតទារលុយគ្មានដែនកំណត់ ។
អាជីវករដឹកជញ្ជូនក៏ដូចជាអាជីវករលក់សាច់ជ្រូកកាប់ជ្រូកនៅក្នុងខេត្តកំពង់ចាមសូមសំណូមពរទៅឯកឧត្តមឌិត ទីណា
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមមេត្តាមានវិធានការចំពោះករណីផ្ទុះហើយផ្ទុះទៀតពាក់ព័ន្ធនឹងប្រធានពេទ្យសត្វខេត្តកំពង់ចាមនិងមន្ត្រីការិយាល័យពេទ្យសត្វខេត្តកំពង់ចាមជម្រិតទារលុយពីបងប្អូនអាជីវករកន្លងមក ។
ជាពិសេសសំណូមពរទៅលោកតាន់ ផាន់ណារ៉ា អគ្គពេទ្យសត្វ
លោកអគ្គក៏បានដឹងហើយកន្លងមកផ្ទុះរឿងផ្ទុះហើយផ្ទុះទៀត
ដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួនដើរជម្រិតពីអាជីវករកាប់ជ្រូកឥឡូវនេះមកដល់កូនចៅម្ដងមកដាក់កុងត្រូលនៅថ្នល់កែងដើម្បីជម្រិតទារប្រាក់ពីអាជីវករដឹកជញ្ជូនសត្វគ្រប់ប្រភេទ តាំងពីអ្នកដឹកពងទាក៏ត្រូវប៉ាន់ដែរ ប្រទេសមានច្បាប់អស់លោកធ្វើបែបនេះដូចជាហួសហេតុពេកហើយ។ការសំណូមពររបស់ប្រជាពលរដ្ឋសូមឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍មកលើប្រធាននិងមន្ត្រីការិយាល័យពេទ្យសត្វខេត្តកំពង់ចាមផងទាន ថ្ងៃទី 28 ខែមេសាឆ្នាំ 2025 ប្រភពពីបណ្តាញសង្គមតេឡេក្រាម
0 Comments