កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះ

 

 

ជនដៃដល់ត្រូវចាប់ខ្លួនបាននៅថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០២៥​ វេលាម៉ោង១៦និង៥៥នាទី ដែលកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត​ វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ជនដៃដល់ត្រូវចាប់ខ្លួនបាននៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ដែលបានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដេីរបានសម្រេច​ នៅត្រង់ចំណុច​ផ្លូវលេខ១០៦​ កែងផ្លូវលេខ១៣​ ខណ្ឌដូនពេញ។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕