ជនសង្ស័យម្នាក់ ប្រកបមុខរបរខ្វៃជ្រូក មិនសូវកាក់កប បែកគំនិតធ្វើជាចោរ ដោយបា...
ជនសង្ស័យម្នាក់ ប្រកបមុខរបរខ្វៃជ្រូក មិនសូវកាក់កប បែកគំនិតធ្វើជាចោរ ដោយបានប្រើល្បិចតថ្លៃរថយន្តតាក់សុី ជិះពីម្ដុំជិតស្ពានអាកាសចោមចៅ ដោយប្រាប់ថា ទៅខេត្តកំពត ហើយបន្ទាប់ពីតថ្លៃត្រូវគ្នាហើយ បានឡើងទៅអង្គុយក្នុងរថយន្ត ចំណែកឯម្ចាស់រថយន្តមិនបានពន្លត់ម៉សុីននោះទេ ព្រោះខ្លាចជនសង្ស័យ និងម៉ូយម្នាក់ទៀតក្ដៅស្អុះ គាត់ក៏បញ្ឆេះរថយន្តចោល ។ កំពុងតែដើរហៅម៉ូយ ដាក់រថយន្តបន្ថែម ស្រាប់តែជនសង្ស័យ ឆ្លៀតឱកាស ធ្វើសកម្មភាពលួចរថយន្តនោះ បើកចេញគេចខ្លួន ដោយទាំងម៉ូយម្នាក់ នៅក្នុងរថយន្តនោះផងដែរ ។ ប៉ុន្តែត្រូវបានម្ចាស់រថយន្ត ជួលម៉ូតូឌុប ជិះដេញតាមជាច្រើនគីឡូម៉ែត្រ ទើបតាមទាន់ ក៏វាយទាត់ធាក់ ម្នាក់១ដៃ១ជើង ទ្រមខ្លួន រួចប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់
ហេតុការនោះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
0 Comments