គេហទំព័រ មួយរៀល

នាយករដ្ឋមន្ត្រីថៃបានដឹកនាំកិច្ចពិភាក្សាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិ បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពគ្រោះរញ្ជួយដី

 នាយករដ្ឋមន្ត្រីថៃបានដឹកនាំកិច្ចពិភាក្សាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិ បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពគ្រោះរញ្ជួយដី និងបានស្នើដល់ស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាបញ្ជូនសារ SMS ដល់ប្រជាពលរដ្ឋយឺតពេល 



ទោះ​បី​ជាមានបទបញ្ជាភ្លាម​ៗ​នៅ​ពេលហេតុការណ៍​កើតឡើង​ក៏​ដោយ។ យ៉ាងណាក៏ដោយ ឧបទ្ទវហេតុនៅម៉ោងប្រហែល ១ និង ២០ នាទីរសៀល ហើយការផ្ញើសារ SMS ជុំទី១ នៅម៉ោង ២ និង៤២ រសៀល យឺតជាងហេតុការណ៍ ប្រហែល១ម៉ោង។ សារ SMS អាចផ្ញើបានតែ 2សែនលេខប៉ុណ្ណោះ ក្នុងពេលតែមួយ ហើយ វាត្រូវចំណាយពេលរហូតដល់ 5ទៅ6 ម៉ោងដើម្បីផ្ញើទៅ 10 លានលេខ។ ជាមួយគ្នានេះដែរ ប្រព័ន្ធ Cell Broadcast ហែលហៅកាត់ថាCBC ដែលអាចផ្ដល់ព័ត៌មានទៅកាន់សាធារណៈជនគ្រប់លេខភ្លាមៗទាន់ពេល ត្រូវបានគេរំពឹងថានឹងរៀបចំរួចរាល់សម្រាប់ប្រើប្រាស់ក្នុងខែកក្កដា។ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើបញ្ហា ផ្ញើសារ SMS យឺតពេលនេះ ត្រូវតែធ្វើយ៉ាងណាធ្វើឱ្យបានប្រសើរឡើង។

Post a Comment

0 Comments