គេហទំព័រ មួយរៀល

សមត្តកិច្ចចាប់ឃាត់ខ្លួនមន្ត្រីបំរើការនៅសាលាក្រុងបាត់ដំបងម្នាក់ពីបទលួចទ្រព្យសម្នត្តិ​​!

 សមត្តកិច្ចចាប់ឃាត់ខ្លួនមន្ត្រីបំរើការនៅសាលាក្រុងបាត់ដំបងម្នាក់ពីបទលួចទ្រព្យសម្នត្តិ​​! 



 ពុទ្ធោ មន្ត្រីបំរើការនៅសាលាក្រុងបាត់ដំបងវ័យ៤០ឆ្នាំម្នាក់ ត្រូវបានសមត្តកិច្ចចាប់ឃាត់ខ្លួនករណីចូលលួចលុយ និង ទូរស័ព្ទដៃ ហេតុការនេះកើតឡើងកាលពីរសៀលថ្ងៃ ទី១៦ ខែមីនា2025 នៅចំណុចភូមិប្ញស្សីព្រះ ស្រុកគាស់ក្រឡ ជនសង្ស័យ ឈ្មោះ ចាត បូរី ភេទប្រុស អាយុ ៤០ ឆ្នាំ មានមុខ របរ ជា មន្ត្រី សាលាក្រុង បាត់ដំបង និង រស់នៅ ភូមិ ព្រែកព្រះស្ដេច សង្កាត់ ព្រែក ព្រះស្ដេច ក្រុងបាត់ដំបង ។ ជនរងគ្រោះឈ្មោះ អ្នក ង៉ូយ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។ បើតាមចម្លើយរបស់ជនរងគ្រោះដែលបានប្ដឹងទៅកម្លាំងអធិការស្រុកគាស់ ក្រឡ បាននិយាយថា គាត់មិនបានស្គាល់មុខជនសង្ស័យទេ តែជននោះ បានចូលលួចលុយនៅក្នុងផ្ទះគាត់យក អស់ចំនួន ៥០ម៉ឺនរៀល និងទូរស័ព្ទ ដៃចំនួន ២គ្រឿង ។ ក្រោយលួចបានលុយនិងទូរស័ព្ទជននេះបានជិះ ម៉ូតូ គេចខ្លួនបាត់ ។

Post a Comment

0 Comments