បុរសឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក បានទទួលលិខិតកោះហៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចហើយ តាមពេលវេលានិងចូលមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ ដើម្បីមកបំភ្លឺករណីបំភ្លៃព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម។
ប៉ុន្តែថ្ងៃម្សិលមិញបុរសខាងលើនេះក៏បានបង្ហោះផ្សព្វផ្សាយតាមផេកផ្ទាល់ខ្លួនក៏បានបកស្រាយមួយចំនួនអំពីពាក្យ(សន្តិភាព)រួចហើយផងដែរ។ដោយខ្លួនបង្ហោះសារថា កំចាត់ក្មេងទំនិងចោរប្លន់ឲ្យបានទៅ ទើបអាចនិយាយថាបានថាយើងមានសន្តិភាព ដោយសារខ្លួនព្រួយបារម្ភនឹងចោរឆក់កាបូបមិត្តភក្តិខ្លួនជាជនបរទេសឈ្មោះChrist ។ការពិតករណីឆក់នេះសមត្ថកិច្ចយើងបានបង្រ្កាបជនសង្ស័យប៉ុន្មានចុងក្រោយបន្ទាប់ពីករណីឆក់នេះកើតឡើងនៅសង្កាត់វត្តភ្នំខណ្ឌដូនពេញ។សូមបញ្ជាក់ថាអំពើឆក់និងអំពើចោរកម្មគឺជាបាតុភាពក្នុងសង្គមមួយដែលកើតឡើងតែមួយជ្រុងតូច ដែលសមត្ថកិច្ចមានតួនាទីភារកិច្ចយកចិត្តទុកដាក់បង្រ្កាប ហើយតែងបង្រ្កាបបានជាបន្តបន្ទាប់។ដោយឡែកពាក្យសន្តិភាព គឺសំដៅប្រទេសគ្មានសង្រ្គាម ដែលទទួលបានការធានា អាយុជីវិត ទ្រព្យសម្បត្តិ ប្រជាជននិងហេដ្ឋារចនាសម្ពន័្ធទូទៅដែលបានរីកដុះដាលក្នុងប្រទេសដែលមានសន្តិភាព ហើយប្រជាជនមានសិទ្ធិប្រកមុខរបរ រកកស៊ី ធ្វើការងារបានដោយសេរី ទៅតាមលទ្ធភាព សមត្ថភាពរបស់យើង។ពាក្យថាសន្តិភាពគឺមានតម្លៃធំធេងណាស់ សម្រាប់សង្គមជាតិមួយដែលចាំបាច់យើងគ្រប់គ្នាត្រូវតែថែរក្សាការពារឲ្យបានជាដាច់ខាត៕
0 Comments