គេហទំព័រ មួយរៀល

មហាជនសម្តែងការពេញចិត្តចំណាត់ការនគរបាល ចុះដល់ផ្ទះជនបំពាក់ភ្លើងរថយន្តខុសបច្ចេកទេស និងបង្កការរំខាន់ដល់អ្នកធ្វើដំណើរដទៃ

 មហាជនសម្តែងការពេញចិត្តចំណាត់ការនគរបាល ចុះដល់ផ្ទះជនបំពាក់ភ្លើងរថយន្តខុសបច្ចេកទេស និងបង្កការរំខាន់ដល់អ្នកធ្វើដំណើរដទៃ រថយន្តមួយគ្រឿងម៉ាក Nissan Navara ពណ៌លឿងទុំ ពាក់ផ្លាកលេខ ភ្នំពេញ 2AB 0597 បានបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ការដំណើរអ្នកដទៃជាខ្លាំង។ ក្រោយឃើញការចែកចាយព័ត៌មាននេះលើបណ្តាញសង្គម លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យជំនាញស្រាវជ្រាវរករថយន្តនេះ។ ទីបំផុតទៅរថយន្តត្រូវបានរកឃើញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ បានចុះទៅជួបផ្ទះម្ចាស់រថយន្ត ស្ថិតនៅផ្លូវលេខ១១០ ភូមិ០២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ព្រមទាំងណែនាំឱ្យម្វាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់បន្តទៀត៕




Post a Comment

0 Comments