ទង្វើទណ្ឌិត សម រង្ស៊ី គឺជារឿងដុត កម្ដៅសភាពការណ៍ ដើម្បីឲ្យខ្មែរធ្លាក់ទៅក្នុងភាពវឹកវរសង្គម 15 March 2025
សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានសម្លឹងឃើញថា ចំពោះទង្វើទណ្ឌិត សម រង្ស៊ី ដែលបាន នឹង កំពុងធ្វើសកម្មភាពទាញភ្ជាប់ករណីរឿងហេតុចាប់ខ្លួន លោក ឌូតឺតេ ដើម្បីបញ្ជូនខ្លួនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ធៀបទៅនឹងការចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺជារឿងដុត កម្ដៅសភាពការណ៍ ដើម្បីឲ្យខ្មែរធ្លាក់ទៅក្នុងភាពវឹកវរសង្គម គឺជារឿងមិនអាចទៅរួចឡើយ ព្រោះ សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសសន្តិភាព រំដោះជាតិ និងជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ។
សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព សូមចាត់ទុកថាសកម្មភាពរបស់ ទណ្ឌិត សម រង្ស៊ី គឺជាទង្វើបំផ្លាញ សេចក្តីសុខជាតិ និងប្រជាជនកម្ពុជាដែល ទណ្ឌិត សម រង្ស៊ី តែងតែទាញភ្ជាប់ហេតុការណ៍ នៃប្រទេសដទៃ មកធ្វើជាប្រធានបទ ដើម្បីរៀបចំផែនការបំផ្លាញសុខសន្តិភាព និងជីវិតប្រជាជនកម្ពុជា ក្នុងការបង្កើតឲ្យមានភាពវឹកវរសង្គម ទាញប្រទេសកម្ពុជាឲ្យ ធ្លាក់ទៅក្នុងសង្គ្រាមតែប៉ុណ្ណោះ។
សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរការ ញុះញង់ដុតកម្ដៅរបស់ ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកក្នុងការប្រៀបធៀបការចាប់ខ្លួន លោក ឌូតឺតេ អតីតប្រធានាធិបតីហ្វីលីពីន ដើម្បីបញ្ជូនខ្លួនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ធៀបទៅនឹងការចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នេះឡើយ។
សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព សូមអំពាវនាវពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុង ស្រុក និងក្រៅស្រុកកុំឲ្យចាញ់លើការញុះញុង ចំពោះទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយម និងសូមថ្កោលទោសនូវ រាល់ចេតនាទាំងឡាយណាដែលក្រុមប្រឆាំងជ្រុលនិយមតែងតែប៉ុនប៉ងចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា តាមរូប ភាពមិនត្រឹមត្រូវ មកលើរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌។
0 Comments