ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ
កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានអះអាងថា ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឃាត់ខ្លួនបានហើយ។
ប្រភពព័ត៌មាន បានអះអាងថា ជនសង្ស័យពេលប្លន់រថយន្តពីផ្លូវល្បឿនលឿនហើយនោះ គេបានយកទៅប្លុងចោលនៅខណ្ឌកំបូល បន្ទាប់មកធ្វើសកម្មភាពប្លន់រថយន្តមួយគ្រឿងទៀត ជិះគេចខ្លួន។ ពេលជិះដល់ខណ្ឌព្រែកព្នៅ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ហើយប្រគល់ខ្លួនជូនសមត្ថកិច្ចនៅស្រុកអង្គស្នួល ខេត្តកណ្តាល៕
0 Comments