បងស្រីបង្កើតនិងកូនរួមទាំងកូនប្រសារ បណ្តឹងកូនៗរបស់ប្អូនស្រីខ្លួនឯង ទាមទារទ្រព្យសម្បត្តិកេរ្តិ៍មរត
សាលក្រម ក្នុងនាមប្រជារាស្ត្រខ្មែរ សាលាដំបូងខេត្តកណ្តាល បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ចៅក្រមជំនុំជម្រះ លោកស្រី មៀច សិទ្ធិការ្យជេស៊ីការ្យ ចៅក្រមសាលាដំបូងខេត្តកណ្តាល ក្រឡាបញ្ជី លោក យី អៀង ក្រឡាបញ្ជីសាលាដំបូងខេត្តកណ្តាល អត្តសញ្ញាណភាគី ដើមចោទនៃបណ្តឹងដើម និង ជាចុងចម្លើយនៃបណ្តឹងតប ឈ្មោះ ទុយ យ៉េន ភេទស្រី សញ្ជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ១០៨ ភូមិ កំពង់ស្វាយក្រោយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
អ្នកតំណាងដោយអាណត្តិ លោកស្រីមេធាវី គន្ធ គឹមហេង អត្តលេខ ១៧០៧ ឈ្មោះ ឡោ ចន្ទលីហ្សា អត្តលេខ២៦០២ T និងឈ្មោះ ថាត់ ចាន់ថា អត្តលេខ ២៦៧៤ ។ សហចុងចម្លើយនៃបណ្តឹងដើម និង ជាដើមចោទនៃបណ្តឹងតប ឈ្មោះ លី សុជាតិ ភេទប្រុស អាយុ ៤៤ឆ្នាំ និងឈ្មោះ លី យ៉ាណែត ភេទស្រី អាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ស្វាយក្រោយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ អ្នកតំណាងដោយអាណត្តិ មេធាវី ខឿន និច្ចឌី អត្តលេខ ១៦៨១ និងមេធាវី ប៉ិច សីលា អត្តលេខ ២០១៤។
0 Comments