កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណ:បញ្ជាការឯកភាពខណ្ឌមានជ័យ និងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ បានធ្វេីការអនុវត្តច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលេីកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ វេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ជាលទ្ធផលឃាត់បានមធ្យោបាយជិះបញ្ជ្រាសចំនួន០៨គ្រឿងរួមមានម៉ូតូចំនួន០៦គ្រឿង ម៉ូតូកង់បី ចំនួន០២គ្រឿង
យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ ។ការអនុវត្តចប់សព្វគ្រប់នៅវេលាម៉ោង ០៨នោង១៥នាទី ថ្ងៃខែឆ្នាំដដែល ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលេីសូមលោកអភិបាលជ្រាបជារបាយការណ៍។
0 Comments