រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ មានភ្លៀងមួយមេធំ ធ្វើឱ្យតំបន់មួយចំនួនរងនៅជំនន់ទឹកភ្លៀង ពិបាកដល់មនុស្សទូទៅធ្វើដំណើរចាកចេញពីកន្លែងធ្វើការងារឬសាលារៀនជាដើមក្នុងរដូវវស្សា ។
បែរជាម្ចាស់ដីឡូដ៏មួយកន្លែងកំពុងបន្តសកម្មភាពចាក់ដីលុបប្រឡាយទឹកចាស់របស់រដ្ឋ នៅចំណុចស្ពានថ្ម ផ្លូវ២១៧ ភូមិស្រុកចេកសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមអាខោនហ្វេសឈ្មោះ Nhep Kim ដែលបានខំក្នុងសារព័ត៌មាន AK News TV ដែលបានធ្វើការឡាយផ្សាយផ្ទាល់ថា ( ករណី ចាក់ដីឡូត្តិអភិវឌ្ឍន៍មួយកន្លែង នៅស្រុកចេក សង្កាត់ជើងឯក ។ ដោយសារថា បណ្តាញ ស្រោចស្របចាស់ វាបានបាត់បង់មុខងារ -បច្ចុប្បន្ន ប្រឡាយចាស់ ឈប់ប្រើប្រាស់សម្រាប់ មុខងារស្រោចស្រប់ទៀតដែរ ។ យោងតាមមន្ត្រីបច្ចេកទេស បានសិក្សាចរន្តផ្លូវទឹក កំណត់ទិសដៅប្រពន្ធផ្លូវរំដោះទឹកឬប្រឡាយ រំដោះទឹកស្របតាមបណ្តោយផ្លូវ២១៧ លំហូចូល ទៅប្រឡាយមេជើងឯក។ ) ។
អាខោនហ្វេសបុក ធីតា សក្ត័ ខំមិនថា ( ប្រជាពលរដ្ឋគាត់ចាក់ដី របស់គាត់ទៅតាមប្លង់កម្មសិទ្ធិរបស់គាត់ ) និង មានខំមិនជាច្រើនទៀតបញ្ចេញមតិជាចម្ងល់ ។
យោងតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាន forwarded អត្ថន័យរបស់លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោទាំងស្រុងតាមកម្មវិធីតេឡេក្រាម អំពីការចាក់ដីលុបប្រឡាយទឹករបស់រដ្ឋខាងលើនេះ ។
មហាជនបានលើកជាចម្ងល់ជាច្រើនថា តើប្រឡាយទឹកចាស់មានប្រវែងប៉ុន្មានម៉ែត្រនិងទទឹងនៃទំហំប្រឡាយប៉ុន្មានដែរ? តើហេតុអ្វីការចាក់ដីលុបប្រឡាយទឹក មិនមានការហាមឃាត់ឬមួយម្ចាស់ដីមានប្លង់កម្មសិទ្ធិ? តើការអភិវឌ្ឍន៍មានអត្ថន័យជាការលក់ដូរប្រឡាយឬយ៉ាងណា? បើមន្ត្រីលក់មែន តើថវិកាយកទៅណាដែរ? ។
អង្គភាពសារព័ត៌មាន១រៀលយើងខ្ញុំ មិនអាចឆ្លើយប្រាប់មហាជនបានទេ មានតែរងចាំចំលើយពីម្ចាស់ដី មេភូមិ មេឃុំ និង មន្ត្រីពាក់ព័ន្ធគ្រប់ជំនាញជួយស្រាយបំភ្លឺជូនផងទាន ៕
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments