គេហទំព័រ មួយរៀល

Muyreal-News | សូមមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok



កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។


អ្នកស្រាវជ្រាវបានចាត់ទុកកូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ 


ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមានដូចជា ​លេខសម្ងាត់ និងលេខប័ណ្ណឥណទានជាដើម។


ដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ អ្នកស្រាវជ្រាវបានណែនាំឱ្យអ្នកប្រើប្រាស់បើកតំណភ្ជាប់ទាំងឡាយណាដែលមាននៅក្នុងកម្មវិធី ជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរសព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង Instagram ក៏មានបង្កប់មកជាមួយនូវកូដដែលអាចឱ្យពួកគេតាមដានការប្រើប្រាស់របស់លោកអ្នកបានផងដែរ៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************


Post a Comment

0 Comments