ជនបរទេសជាជនជាតិជប៉ុនម្នាក់ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់ យកគ្រឿងអលង្ការ និងប្រាក់មួយចំនួនសរុបប្រហែល១០ម៉ឺនដុល្លារ តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួនបានម្នាក់យកទៅសួរនាំ។
ករណីវាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ទន្លេ តាមបណ្ដោយមហាវិថីព្រះស៉ីសុវត្ថិ កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះជាបុរសជនជាតិជប៉ុន មិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង៣០ឆ្នាំ បាត់បង់ទ្រព្យសម្បត្តិរួមមានខ្សែកពេជ្រ០១ខ្សែ នាឡិកាមួយខ្សែ ចិញ្ចៀនពេជ្រ ០១វង់ និង លុយមួយចំនួន ។ ជនរងគ្រោះប្រាប់ថា ខ្សែកមានតម្លែជិត ០៦ម៉ឺនដុល្លារ ឯនាឡិកាមាសដាំពេជ្រ ម៉ាក Rolex តម្លៃជាង ០៤ម៉ឺនដុល្លារ ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋានគរបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះថាពិតជាមានករណីនេះពិតប្រាកដមែន ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពមានគ្នាពីរនាក់ តែត្រូវបានឃាត់ខ្លួនម្នាក់ហើយ និងកំពុងសួរនាំដើម្បីស្រាវជ្រាវរកបក្ខពួកម្នាក់ទៀត។
លោកអធិការខណ្ឌដូនពេញបានបន្ថែមថា ចំពោះសម្ភារៈបាត់បង់ គឺបាត់ខ្សែកមួយខ្សែ តែលោកមិនបានបញ្ជាក់លំអិតនៅឡើយទេរឿងតម្លៃ ដោយលោកបានបញ្ជាក់ថា រង់ចាំការស្រាវជ្រាវឲ្យលំអិតសិន៕
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments