បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះ Sing Manee បានបង្ហោះសារមានខ្លឹមសារចោទប្រកាន់លើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចស្តុបឈ្នះៗ (ស្តុបលីយ៉ុងផាត់) កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស្វែងរកអត្តសញ្ញាណបុគ្គលនេះ
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់ រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sing Manee ឱ្យចូលខ្លួនដើម្បីសួរនាំ ហើយគាត់ក៏បានទទួលកំហុសបានបង្ហោះសារខុសពីការពិត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងពិតប្រាកដមែន
ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំអប់រំ សុំទោសជាសាធារណ: និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏អនុញ្ញាតឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️KH News: https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments