ភ្នំពេញ៖ មានរថយន្តធុនធំប្រភេទក្រឡុកស៉ីម៉ងត៍មួយគ្រឿងបានបើកបរខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវហើយអូសទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យខូចខាតផ្នែកខាងក្រោយនិងចំហៀង តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង កែងផ្លូវលេខលេខ២០១១ ខាងលិចផ្សារបឹងបៃតង ក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-6005 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ភ្លាមៗនោះស្រាប់តែមានរថយន្តធុនធំប្រភេទក្រឡុកស៉ីម៉ងត៍បើកបរស្របទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ផ្ងារជើងហើយអូសទៅបុករថយន្តស្តារិចពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាត តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឬខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋឡើយ។
ក្រោយពេលកើតឃើញមានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ទីតាំងកើតហេតុធ្វើការវាស់វែង និងបានទាក់ទងទៅរថយន្តស្ទួចចំនួន២គ្រឿងដើម្បីមកស្ទួចរថយន្តក្រឡុកស៉ីម៉ងត៍ឱ្យឈរឡើងវិញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធី៕
Faith KH,That I created a new channel, to talk about Health, Khmer ancestral beliefs and traditional Khmer culture, Sharing knowledge that I know.
ខ្ញុំបង្កើតឆានែលមួយនេះ ដើម្បីចែករំលែកចំណេះដឹងទូទៅតាមឆានែលយូធូបនិងព័ត៌មានផ្សេងៗ សូមអរគុណ 📺 YouTube Channel: https://youtube.com/channel/UCA8kmiVp4sFK-iV7WYewBOw ៚
copyrighted by៖
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b
➡️ Join our channel https://t.me/wanttostudy
🏦ABA BANK: 061662269
☎️061/066/010 662 269
#faithkh #culturekh
៚************៚
0 Comments