ខេត្តកណ្តាល៖ យ៉ាងហោចណាស់ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធកត់កន្ទុយលេខឆ្នោតវៀតណាម(ខុសច្បាប់)ហេតុការណ៍នេះកើតឡើងនៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី នៅផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កណ្ដាល។
ជនសង្ស័យឈ្មោះ គឹម ទៀង ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរលក់ដូរ។
វត្ថុតាងចាប់យក៖
-ក្រដាសកត់ឆ្នោតវៀតណាមរួច ៨សន្លឹកតូច
-ក្រដាសផ្តានចំនួន ២សន្លឹកតូវ
-ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម ៤សន្លឹកតូច
-សៀវភៅកត់លទ្ធផលឆ្នោតចំនួន២ក្បាល
-ប៊ិចសម្រាប់កត់ឆ្នោត២ដើម
-កន្រ្តៃចំនួន១
-ប្រដាប់កឹបចំនួន១
-ទឹកលុបចំនួន១
-ម៉ាស៊ីនគិតលេខចំនួន១
-បន្ទាតចំនួន១(របស់ជនសង្ស័យ)។
សមត្ថកិច្ចឲ្យដឹងថានៅវេលាកើតហេតុខាងលើមានប្រជាពលរដ្ឋរាយការណ៍មកថាករណីកត់ឆ្នោតវៀតណាមខុសច្បាប់នៅចំណុចផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះលោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាអោយកម្លាំងជំនាញផ្នែកយុត្តិធម៍ចុះទៅបង្រ្កាបដល់ទីតាំងខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ បានមួយម្នាក់ រួមទាំងវត្ថុតាងរួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល ➡️Website: www.muyreal-news.com
➡️Facebook Account: https://www.facebook.com/silverturtle168/about
➡️Facebook Page Faith Kh: https://www.facebook.com/silverturtlekhmer
➡️Facebook Page Muyreal-News: https://www.facebook.com/Muyreal.Official
➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b
➡️ Join our channel https://t.me/wanttostudy
🏦ABA BANK: 061662269
☎️061/066/010 662 269
៚************៚៚
0 Comments