កំពង់ស្ពឺ ៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋានស្រុកឧដុង្គ បានស្រាវជ្រាវឈានទៅធ្វេីការកំណត់មុខសញ្ញាបង្កហឹង្សាលេីក្រុមតន្រ្ដីករ កាលពីយប់ថៃ្ងទី៣០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីមង្គលការនៅចំណុចភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានចំនួន ០៣នាក់ ៖
១-ឈ្មោះ ប៊ូ សុខគា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ បុិច ម៉ាញ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ហួត គឹមស្រេង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មូលហេតុឈានដល់ការបង្កហឹង្សាពីដំបូង ឈ្មោះ ហួត គឹមស្រេង ជាភ្ញៀវមកចូលរួមក្នុងពិធិការបានឡេីងទៅលេីឆាកក្នុងគោលបំណងស្នេីសុំអោយអ្នកភ្លេងជួយលេងបទចម្រៀងអោយខ្លួន និងបានប្រេីកាយវិការជ្រុលជ្រួសទៅលេីអ្នកចម្រៀងស្រី អ្នកភ្លេងដៃអ៊័ក ក៏មានការគាសដៃចេញ កាយវិការទាំងនេះបណ្ដាលឱ្យឈ្មោះ ប៊ូ សុខគា ដែលជាមិត្ដភ័ក្ភអង្គុយខាងក្រោមមេីលឃេីញច្រឡំស្មានតែអ្នកភ្លេងវៃពួកម៉ាកក៏ស្ទុះឡេីងទៅលេីកឆាកទាញឧបករណ៍ភ្លេងវៃទៅលេីអ្នកភ្លេងរត់ពេញឆាក🍻។
ក្នុងហេតុការណ៍ដ៏ច្របូកច្របល់នេះបណ្ដាលឱ្យក្រុមតន្រ្តីម្នាក់ឈ្មោះ ម៉េង គង់សល់ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកចុចអ័ក រងរបួសត្រូវក្បាល ចំមុខ ចំច្រមុះ ត្រូវខ្លួនជាច្រើនដៃ និងច្រើនជើង។
តាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គថា ក្រុមបង្កហឹង្សា ក្រោយបង្កភាពចលាចលពេញពិធីមង្គលរួចបាននាំគ្នាគេចខ្លួនបាត់ ដោយមានកិច្ចសហការល្អកំលាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតតាមឃាត់ខ្លួនបាននិងបានបញ្ជូនក្រុមបក្ខពួកទាំង៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក បំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដដេីម្បីចំណាត់ការបន្ដ៕
0 Comments