នៅថ្ងៃទីទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤,០០នាទី រសៀលតាមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានចាត់លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំងឆ្នោតអនឡានញ ប្រភេទឆ្នោតខ្មែរ(ឆ្នោតឡូតូ) ដែលមានទីតាំងនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជាក់ស្តែងក្រុមការងារពិនិត្យឃេីញមានកុំព្យូទ័រមិនដំណេីរការចំនួន៨គ្រឿង ទូរទស្សន៍ធំ០១គ្រឿង ទូរទស្សន៍ខ្នាតតូចចំនួន០២គ្រឿង ខ្នាតមធ្យមចំនួន០១គ្រឿង និទូរទស្សន៍ដែលបង្ហាញលទ្ធផលឆ្នោតចំនួន០៨គ្រឿង (កំពុងដំណេីរការ) ដោយឡែក Monitor ចំនួន០៤គ្រឿង (មិនដំណេីរការ) ។
សូមបញ្ជាក់ថា៖ ទីតាំងឆ្នោតនេះមានច្បាប់អាជីវកម្មពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខចុះបញ្ជីពាណិជ្ជកម្ម លេខ 1000011676 ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ អាជ្ញាបណ្ណនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។
ជាក់ស្តែង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី បានប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិច (តេឡេក្រាម) នៅថ្ងៃសុក្រនេះថា ក្រសួងបានរកឃើញបំណុលរបស់ក្រុមហ៊ុន King Technologies (Opennet) ជាង៦លានដុល្លារអាមេរិកដែលបានជំពាក់ ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងវិភាគទានបន្ថែមចូលមូលនិធិ USO និង CBRD សរុបជាង១លាន៨សែនដុល្លារអាមេរិកដែលមិនបានប្រកាស ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ។
លោកបានបន្ថែមថា ក្រុមហ៊ុន Opennet មិនបានធ្វើការទូទាត់ប្រាក់បំណុល ឱ្យបានសព្វគ្រប់ទេ ដោយបានបង់បំណុលត១លាន៣សនដុល្លារ (១,៣លានដុល្លារ) ហើយគេចវេះមិនបានបង់បំណុលដែល នៅសល់៦លាន៦សែនដុល្លារ (៦,៦លានដុល្លារ)ទៀត ។
មកដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅក្នុងរាជធានីភ្នំពេញទាំង១៤ខណ្ឌ ការបើកជិតគ្នាជាច្រើនកន្លែងនៃទីតាំងឆ្នោតឡូតូ៨៨៨៨តាមហាងកាហ្វេ ស្របពេលស្ទុះនៃការឆ្លងជំអឺកូវីដ១៩ ហក់ឡើងដល់ខ្ទង៧រយ ជាមធ្យមគឺ៤រយ ដែលជាក្តីបារម្ភរបស់ក្រសួងសុខាភិបាល បានអំពាវនិងទទូចដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តវិធាន ៣កុំ ៣ការពារ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតយ៉ាងតិច១,៥ម៉ែត្រ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវូដ១៩នេះ តែចំពោះឆ្នោតឡូតូ៨៨៨៨ មិនចូលរួមទាល់តែសោះ និង សុពលភាពអាជ្ញាបណ្ណហួសកំណត់ទៀតផង ៕
0 Comments