សូមអានខ្លឹមសារ ហ្វេសប៊ុក សម្ពល កាត់សក់ ដែលត្រូវជាប្តីជនរងគ្រោះដូចខាងក្រោម៖
ប្រពន្ធខ្ញុំឈ្មោះឈៀង ស្រីពេជ្យ បានផ្ញើរពោះនូវមន្ទីពេទ្យសម្ភពព្រែកអញ្ចាញនឹងឆ្លុះអេកូនរាល់ខែ។លុះពរពោះបាន9ខែគត់នូវថ្ងៃទី30ត្រូវនឹងថ្ងៃព្រហស៍ខែ9ឆ្នាំ2021ប្រពន្ធខ្ញុំបានទៅពិគ្រោះយោបល់នឹងពិនឹត្យសុខភាពជាមួយគ្រូពេទ្យនូវទីនោះថាអាចសម្រាលដោយវះកាត់នូវថ្ងៃទី1ខែ10ឆ្នាំ2021នេះបានអត់ក្រោយពីពិនឹត្យសុខភាពនឹងឆ្លុះអេកូរួចហើយ ពេទ្យថាសម្រាលដោយវះកាត់នូវថ្ងៃទី1ខែ10ឆ្នាំ2021បាន ហើយពេទ្យក៏ណាត់អោយមកពេលល្ងាចថ្ងៃព្រហស៍ទី30ខែ9ឆ្នាំ2021ពេលល្ងាច លុះពេលល្ងាចម៉ោង6ជាង ពួកខ្ញុំក៏ទៅដល់មន្ទីពេទ្យសម្ភពព្រែកអញ្ចាញនឹង ដោយមុននឹងចូលទៅក្នងមន្ទីពេទ្យត្រូវធ្វើតេសកូវិតសិនក្នុងមួយនាក15$ហើយធ្វើតេសបីនាក់អស់45$បន្ទាប់ពីធ្វើតេសរួចហើយឃើញថាអត់មានកូវឹតទាំងអស់គ្នា ហើយចូលទៅសំរាកដើម្បីទ្រាមសម្រាលដោយវះកាត់នូវថ្ងៃស្អែកលុះព្រឹកថ្ងៃសុក្យទី1ខែ10ឆ្នាំ2021ប្រហែលម៉ោង6ជាងពេទ្យ ក៏ មកយកប្រពន្ធខ្ញុំទៅបន្ទប់សម្រាលដោយវះកាត់ លុះម៉ោង7 នឹង5នាទីទើបវះហើយបានកូនប្រុសមួយ ក្រោយពេលវះហើយអការះប្រពន្ធខ្ញុំធម្មាតា លុះចូលដល់ថ្ងទី3 ទី4 ប្រពន្ធខ្ញុំតែងតែក្តៅខ្លួន ខ្ញុំជូតខ្លួនអោយប្រពន្ធខ្ញុំទាំយប់ទាំថ្ងៃ លុះដល់ថ្ងៃទី5 បានប្រពន្ធខ្ញុំធ្វើទុកខ្លាំងបានទៅហៅពេទ្យប្រហែលជាម៉ោង9ពេទ្យកយកប្រពន្ធខ្ញុំអេកូពោះហើយពេទ្យប្រាប់ថាឈាមធ្លាក់អត់ទាន់អស់6 ទៅ7ថ្ងៃទើបធ្លាក់ឈាមអស់ហើយក៏យកប្រពន្ធខ្ញុំមកបន្ទប់វិញពេលមកដល់បន្ទប់វិញប្រពន្ធខ្ញុំដើរងើបទៅបន្ទប់ធម្មតា មួយស្ទុះក្រោយមកទើបប្រពន្ធខ្ញុំធ្វើទុកខ្លាំង ក្តៅខ្លួនដល់39អង្សារហើយដកដង្ហើមដង្ហក់ពេទ្យក៏យកអុកសុីសែនមកដាក់ដាក់ហើយនូវតែមិធូពេទ្យក៏ស្នើរសុំធ្វើតេសកូវិតម្តងទៀតធ្វើតេសរួចឃើញថាអត់មានអ្នកឆ្លងកូវិតទេតែពេទ្យថាប្រពន្ធខ្ញុំខ្យោយណាស់អោយយកទៅមន្ទីពេទ្យកាលម៉ែព្រោះនូវទីនេះអត់មានឧបករណ៍គ្រប់គ្រាន់ក្រុមគ្រួសារខ្ញុំខំសុំអង្វរអោយនូវចាំមើលអការះបន្តិចទៀតទៅតែពេទ្យមិនព្រមពេលពេទ្យទៅសរសេរបាយយកអ្នកជំងឺទៅកាលម៉ែត បានបន្តិចប្រពន្ធខ្ញុំក៏នោមហើយធ្លាក់ឈាមមក ហើយប្រពន្ធខ្ញុំប្រាប់ថាអូនធូរហើយ ៗអូនចង់ទៅផ្ទះ ប្រពន្ធខ្ញុំនិយាយអោយកាកោកខ្ញុំខំអង្វរពេទ្យអោយរងចាំបន្តិចទៀទៅ តែពេទ្យមិនព្រម ឈឺចាប់ណាស់លោកអើយសំទោសដែលបងជួយអូនមិនបាន យុតិធម៍ត្រូវតែមានសម្រាប់ប្រពន្ធខ្ញុំ។ លុះបញ្ជូនទៅមន្ទីពេទ្យកាលម៉ែតពេទ្យដែរនាំពួកខ្ញុំទៅបានយករបាយការអ្នកជំងឺនឹងក្រដាស់បញ្ចាក់លត្ថផលធ្វើតេសកូវឹតថាពួកខ្ញុំគ្មានជុំងឺកូវិតទេ តែពេទ្យនូវកាល់ម៉ែតមិនព្រមក៏ធ្វើតេសម្តងទៀត រងចាំលត្ថផលធ្វើតេសនូវក្នុងឡានសាមុយខ្ញុំយំកាន់ដៃប្រពន្ធខ្ញុំ ប្រពន្ធខ្ញុំនិយាយថាអូនអត់អីទេអូនជាហើយ អូននឹងជាយើងទៅមើលកូនយើងពីរ😭😭😭បងត្រូវនូវកំដរអូនបងកុំទៅណាចោលអូន😭😭ខ្ញុំប្រាប់ប្រពន្ធខ្ញុំបងមិនទៅណាចោលអូនជាដាច់ខាត ខ្ញុំស្រណោះប្រពន្ធខ្ញុំណាស់លួងខ្ញុំកុំអោយយំរហូត😭😭 លុះលត្ថផលធ្វើតេកូវិតចេញមកទាំងអ្នកជំងឺនឹងអ្នកកំដរមានកូវិតទាំអស់ ខ្ញុំលឺហើយស្លុតចិត្តណាស់ ហេតុអីធ្វើតេសនូវមន្ទីពេទ្យសម្ភពព្រែអញ្ចាញដល់ទៅពីរដងមិនឃើញតើរពេទ្យនឹងមានទំនួលខុសត្រូវរឺអត់ ជួយរកយុតិធម៍អោយខ្ញុំផងបងប្អូន។ពេលដឹងលត្ថផលថាមានកូវិតហើយ ពេទ្យក៏បំបែកពួកខ្ញុំអ្នកជំងឺយកទៅមួយកន្លែង អ្នកកំដរនូវដោយលែកទោះសុំអង្វរគេថាទៅនូមើលថែប្រពន្ធគេមិនព្រមអូនស្រេកទឹករហូតបងញ្ចុកទឹករហូត អូននូវម្នាក់មិនដឹងអូនស្រេកទឹកប៉ុណ្ណាអូនភ័យប៉ុណ្ណាពេលនូវម្នាក់ឯង។បងសុំទោសដែលមិនអាចធ្វើតាមសន្យាថានឹងនូវជិតអូនរហូត😭😭។គេដាកអុកសុីសែនដាក់សេរ៉ូមឡានសាមុយមកយកប្រពន្ធខ្ញុំទៅបាត់សួរក៏គេមិនប្រាប់។ក្រុមគ្រូពេទព្រែកអញ្ចាញដើរមកប្រាប់ពួកខ្ញុំថាតិចទៀតខាងពេទកាលម៉ែតនិងរៀបចំនាំពួកខ្ញុំទៅព្យាបាលនូវណាហើយលើងឡានទៅបាត។ ប្រហែលម៉ោង9យប់ទើបគេមកប្រាប់អោយរកអ្នកកំដរដែរធ្វើតេសហើយគ្មានកូវិតដើម្បីចាំស្តាំដំណឹង លុះរកបានហើយក៏ទៅបន្ទប់សង្រ្គោះបន្ទាន់ចាំដំណឹងគ្រាន់តែទៅស្តាំដំណឹងអ្នកជំងឺនឹងបើគេត្រូវការអីទិញអោយគេមួយយប់74$ ។លុះដល់ម៉ោង3ទៀបភ្លឺ គេអោយដំណឹងថាប្រពន្ធខ្ញុំស្លាប់ហើ គ្រាន់តែដឹងដំណឹងស្លុតហើយស្មារតី ប្រពន្ធនូវស្រស់ញញឹមហេតុអីទៅជាបែបនេះ ហេតុអីអូនទៅចោលបង គ្រែងអូនសន្យាថាទៅមើលកុនយើពីរហី😭😭 ជួយរកយុតិធម៍អោយខ្ញុំផងបងប្អូន ហេតុអីមន្ទីពេទ្យសម្ភពព្រែកអញ្ចាញគ្មានទំនួលខុសត្រូវមកលើអ្នកជំងឺចឹង ជួយរកយុតិធម៍អោយខ្ញុំផងបងប្អូន មុនចូលសម្រាលដោយវះកាត់ធ្វើតេសម្តងអត់កូវិត សម្រាលដោយវះកាត់ហើយបានបីបួនងៃអ្នកជំងឺធ្វើទុកខ្លាំងសុំធ្វើតេសម្តងទៀតអត់ឃើយញទៀត ហេតុអីបានបញ្ចូនទៅពេទ្យកាលម៉ែតធ្វើតេសឃើញកូវិត។ ។
ពាក់ព័ន្វរឿងរ៉ាវខាងលើសារព័ត៌មានយើងរងចាំបកស្រាយបំភ្លឺជូន ម្ចាស់មន្ទីពេទ្យសម្ភពព្រែកអញ្ចាញ
និងមន្រ្តីជំនាញពាក់ព័ន្វឡើងវិញ បើសិនវាមិនមែនជាការពិត៕
0 Comments