គេហទំព័រ មួយរៀល

ចុះ​បង្ក្រាបសង្វៀន​បញ្ជល់​មាន់​មួយ​កន្លែង នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ និងឃាត់ខ្លួន​មនុស្ស​២៦​នាក់



រាជធានីភ្នំពេញ  កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកការចុះបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែងនៅចំណុចចំការពុទ្រា ក្នុងភូមិស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ 


ការចុះបង្ក្រាបខាងលើនេះធ្វើឡើងដោយមានការដឹកនាំកម្លាំងបញ្ជារផ្ទាល់ ដោយលោកវរសេនីយ៍ឯក ប៊ុ សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 


ជាលទ្ធផលនៃការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុប២៦នាក់ និងដកហូតបានម៉ូតូ៣៩គ្រឿង 

ក្រោយការបង្ក្រាបមនុស្សទាំងអស់ ត្រូវបានបញ្ចូខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីច្បាប់ 


តាមប្រភពមន្ត្រីសមត្ថកិច្ចអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន នៃការបញ្ជល់មាន់នៅសង្វៀនខាងលើរួចមកសមត្ថកិច្ចការិយាល័យជំនាញបានបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងសង្វៀនច្បាស់លាស់ ក៏បើកការចុះបង្ក្រាបតែម្តងទៅ 

Post a Comment

0 Comments