គេហទំព័រ មួយរៀល

ឃុំខ្លួនហើយ! អ្នកសារព័ត៌មាន ដែលបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង



កោះកុង៖ អ្នកសារព័ត៌មានម្នាក់ឈ្មោះ លោក យួនឈីវ ចាងហ្វាង Koh Kong hot news ត្រូវបានព្រះរាជអាជ្ញាខេត្តកោះកុង សម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះ ពាក់ព័ន្ធនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត បង្កាច់កេរ្តិ៍ថ្នាក់ដឹកនាំ និងបង្កឱ្យមានបទឧក្រិដ្ឋជាអាទិ៍ ។ 

ពាក់ព័ន្ធនឹងការឈានដល់ការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឱ្យប្តឹងអ្នកព័ត៌មានម្នាក់ឈ្មោះ យួន ឈីវ ករណីបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ។ 

ការបញ្ជារបស់សម្តេចពិជ័យសេនា បានធ្វើឡើងបន្ទាប់ពីមានផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News ដែលបានផ្សាយវីដេអូ ដោយដាក់ចំណងជើងថា «លោក សុខ សុទ្ធី (អភិបាលរងខេត្តកោះកុង) ឃោឃៅបំផុតធ្វើបាបពលរដ្ឋ» ។ 

ការផ្សាយខាងលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ជាព័ត៌មានខុសពីការពិត មិនគ្រប់ជ្រុងជ្រោយ និងបង្កភាពចលាចលក្នុងសង្គម ៕

Post a Comment

0 Comments