រាជធានីភ្នំពេញ៖ តុលាការកំពូលបានបើកសវនាការប្រកាសសាលដីកា លើបណ្ដឹងសាទុក្ខរបស់ពិរុទ្ធជនជាជនជាតិកូរ៉េខាងត្បូងចំនួនពីរនាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូននិងការនាំចូលលុយចំនួនជាង២លានដុល្លារអាមេរិកពីបរទេស ដោយមិនមានឯកសារ ឬ ប្រភពព័ត៌មានមិនច្បាស់លាស់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ជនជាតិកូនរ៉េខាងត្បូង ទាំង២នាក់បានប្រព្រឹត្តនៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិសៀមរាប កាលពីអំឡុងឆ្នាំ២០១៩ ។
តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់តុលាការឧទ្ធរណ៍ រក្សាទុកជាបានការដដែលនិងតម្កល់ទណ្ឌកម្មរបស់ជនជាប់នៅដដែល។ ជនជាប់ចោទទាំង២នាក់មានឈ្មោះទី ១-ឈ្មោះ Song Hyunhoo ភេទប្រុស អាយុ៤៤ឆ្នាំ និង
ទី២ឈ្មោះ Yoon Wongi ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកទាំងពីរជាជនជាតិកូរ៉េខាងត្បូង ។
លោកចៅក្រមបានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះពួកគេទាំងពីរ ត្រូវបានតុលាការខេត្តសៀមរាប កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់០២ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗចំនួន៦០លានរៀលសម្រាប់ដាក់ចូលក្នុងថវិកាជាតិពីបទ “ការសំអាតប្រាក់ “។ តុលាការខេត្តសៀមរាបក៏បានសម្រេច រឹបអូសលុយចំនួន២,២០០,០០០ ( $ ២, ២ លាន) ដុល្លារអាមេរិកដែលបានដកហូតពីពួកគេ ដាក់ចូលក្នុងថវិកាជាតិផងដែរ។
ជនជាប់ចោទទាំងពីរនាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តសៀមរាប ទៅកាន់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ។ តែសាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់តុលាការខេត្តសៀមរាប រក្សាទុកជាបានការដដែលពួកបានបន្តប្តឹងសាទុក្ខមកកាន់តុលាការកំពូល។
ពួកគេទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងចំណុចព្រះលានយន្តហោះអន្តរជាតិសៀមរាប បន្ទាប់ពីពួកគេបានធ្វើដំណើរតាមជើងហោះហើរ ពីទៅក្រុងហុងកុងមកដល់ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលជំនាញប្រចាំ នៅព្រះលានយន្តហោះអន្តរជាតិសៀមរាប រឹបអូសបានប្រាក់ចំនួន ២,២០០,០០០ ដុល្លារអាមេរិក និង លុយបរទេសមួយចំនួនផ្សេងទៀត ដែលមិនមានឯកសារបញ្ជាក់និង ប្រភពព័ត៌មាននៃការនាំចូលប្រាក់ទាំងនោះ៕
0 Comments