គេហទំព័រ មួយរៀល

បុរសម្នាក់ដេកស្លាប់លើរ៉ឺម៉កម៉ូតូកង់បីជំនាញថាគាំងបេះដូង!



ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់បានដេកស្លាប់លើរ៉ឺម៉កម៉ូតូកង់បីរបស់ខ្លួន ខាងសមត្ថកិច្ចជំនាញថាគាំងបេះដូងស្លាប់ នៅផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ 


មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឆឺង ឡាយ ភេទប្រុស អាយុ ៤១ឆ្នាំ ជាសន្តិសុខពេលយប់ និងរត់រ៉ឺម៉កម៉ូតូកង់បីនៅពេលថ្ងៃ ស្នាក់នៅបន្ទប់ជួលក្នុងខណ្ឌឫស្សីកែវ ឯស្រុកកំណើតភូមិព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ 


ស្ត្រីជាសាច់ញាតិអ្នកស្លាប់បានឱ្យដឹងថា សពជាបុរសពោះម៉ាយ មានកូនស្រី៣ នាក់ក្នុងបន្ទុកហើយបានផ្ញើកូនទុកឱ្យម្តាយបង្កើតមើលថែទាំ 


ក្រោយពីសមត្ថកិច្ចពិនិត្យសពរួចបានបញ្ជាក់ថា បុរសរូបនេះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យ

Post a Comment

0 Comments