គេហទំព័រ មួយរៀល

រថយន្តនិងម៉ូតូរងការខូចខាតសម្របសម្រួលជួសជុលរៀងខ្លួន



ភ្នំពេញ​ មូតូឌ្រីមសង់សេ១២៥ជិះវ៉ារថយន្តមកបុករថយន្តយ៉ាងពេញទំហឹងតែម្ដង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង១និង៤០នាទីរសៀល ​ថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២១​ តាមបណ្តោយផ្លូវបេតុងផ្សារព្រៃទា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 


យោងតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុស្រាប់តែឃើញម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ​ 2BM-9734 បានវ៉ារថយន្តមួយគ្រឿងក្នុងលឿនជ្រុលមកប៉ះរថយន្ត​ HighLander ពណ៌ ស្លាកលេខ ភ្នំពេញ​2L-2653 ដែលបើកបញ្ច្រាសទិសគ្នាហើយរងការខូចខាតមួយចំហៀងរថយន្តផ្នែកខាងឆ្វេង រីឯភាគីខាងម៉ូតូរងការខូចខាតនិងរងរបួសជើងខាងឆ្វេងដែរ 


ក្រោយកើតហេតុភាគីទាំងសង្ខាងបានសម្របសម្រួលគ្នា ឯកភាពយល់ព្រមយករថយន្តនិងម៉ូតូជួសជុលនិងព្យាបាលរៀងៗខ្លួន 



Post a Comment

0 Comments