គេហទំព័រ មួយរៀល

ប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ ស្លាប់បុគ្គលិកខ្លួនឯង



ព្រៃវែងនៅថ្ងៃទី២៦/០៩/២០២១ វេលាម៉ោង ២១នឹង២០នាទី មានករណីមនុស្សស្លាប់នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សាកសពឈ្មោះមុំ ចិន្តា ភេទស្រី អាយុ២ ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លីវ ក្រុងព្រៃវែង ខេត្តព្រៃវែង  ជាបុគ្គលឹកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន ។

ក្រោយពីទទួលបានដំណឹងលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងនិងលោកឧត្តសេនីយ៍ត្រី ពៅ  ជីវី ស្នងការរង បានដឹកនាំកំលាំងជំនាញ មកសហការជាមួយសមត្ថកិច្ចស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វេីការពិនិត្យកន្លែងកេីតហេតុនិងសាកសព៖
-សាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង
-សម្លៀកបំពាក់ជាប់នឹងខ្លួន
-កដៃទាំង២មានស្នាមខ្សែរចងកដៃទ្រុត៤កន្លែង
-កែងដៃទាំង២ស្នាមជាំខ្មៅ
-កែងជើងសងខាងដាច់រលាត់ស្បែក ។

បេីតាមកាបំភ្លឺពីម្តាយសាកសពឈ្មោះ សឿ សុវណ្ណរី អាយុ៥០ឆ្នាំ ថានៅវេលាម៉ោង​ ១០.០០ នាទីមេរបស់គាត់ហៅអោយទៅប្រជុំ ក្រោយពីកូនខ្លួនទៅបាត់ រហូតដល់ម៉ោង ២០.០០នាទីទើបដឹង ព័ត៍មានពីក្រុមការងារធ្វើការជាមួយកូនទូរស័ព្ទប្រាប់គាត់ថា កូនខ្លួនស្លាប់នៅកន្លែងធ្វើការងារវា ។

យោងតាមការពិនិត្យកន្លែងកើតហេតុ  ការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយសារការប្រើកម្លាំងខ្ទុបមុខ អោយថប់ដង្ហើមដាច់ខ្យល់ស្លាប់ ពិតជាករណីឃាតកម្ម ។

ភ្លាមនោះដែរសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុស ឆ្នាំណើត១៩៩៩ អាយុ២២ឆ្នាំ រស់នៅភូមិល្ហើយ ឃុំនិងស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ ។ 

សមត្ថកិច្ចក៍ធ្វើការសាកសួរហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានម្លាប់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Post a Comment

0 Comments