គេហទំព័រ មួយរៀល

គតិគួរពិចារណា​ គួរពិភាក្សា​ និងគួរខ្វល់ព្រួយបារម្ភ!



ឯកត្តជន​និយាយថា៖​ “ខ្ញុំ​ផឹកស៊ីតែខ្ញុំ​ ថតបង្ហោះ​ក្នុងប្រូហ្វាលខ្ញុំ​ អត់បានទៅប៉ះពាល់នរណាទេ” ហេីយ​ មានខ្លះទៀតជាម្ចាស់ហាងស៊ីផឹក​ ក៏បញ្ចេញទស្សន:ស្រដៀងគ្នានេះដែរ​ “ខ្ញុំ​លក់ដូរ​ លេីកស្លាកមុខហាងខ្ញុំទេតេី​ មានបានប៉ះពាល់ដល់នរណា?”


ទន្ទឹម​នឹង​នោះ​ អ្នកសារព័ត៌មាន​ល្បីៗ​ និងទូរទស្សន៍ពេញនិយម​ ក៏​បានការពារខ្លួនដែរថា​៖ “ពួកយើង​ផ្សាយដេីម្បីរកចំណូលទប់ទល់ការចំណាយក្នុងអង្គភាព​ យេីងមានបានចាប់បង្ខំគេឱ្យទិញផឹកឯណា?”


ចំណែករោងចក្រសហគ្រាស​ផលិតស្រាបៀរ​ ពោលថា​៖ “យេីងផលិតលក់ក្នុងទីផ្សារប្រកួតប្រជែង​ ទីផ្សា​រសេរី​ យេីងផ្សព្វផ្សាយជំរុញបរិមាណលក់​ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារម៉ាឃីធីង​ យេីងមិនបានបង្ខំនរណាឱ្យផឹកទេ​ វាជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការសម្រេចចិត្ត​ ហេីយការផលិតលក់ក៏ជាសិទ្ធិអាជីវកម្មរបស់យេីងដូចគ្នា។”

_____________


គតិគួរពិចារណា​ គួរពិភាក្សា​ និងគួរខ្វល់ព្រួយបារម្ភ!

ពួកយើង​រស់ក្រោមមេឃតែមួយ​ ជិះលេីដងផ្លូវតែមួយ​ នៅលេីទូកតែមួយ​ ត្រូវ​តែជួយថែទាំងអស់គ្នា។ ជីវិត​អ្នក​ គឺជាកោសិកាសង្គម​ បេីអ្នកខូចស្អុយ​ វាជាបន្ទុកសង្គម។ ក្នុងផ្ទះ​ បេីមនុស្សតែ១នាក់ប្រមឹកខួបហេីយ​នោះ អពមង្គល​ ចង្រៃ​នានានឹងជ្រាបចូលដល់សមាជិកគ្រួសារ។   គ្រួសារមួយដែលគ្មានគុណភាព​ រំខានគេមួយភូមិ។ ភូមិមួយអាក្រក់​ ស្អុយទាំងឃុំ​ រលំទាំងស្រុកតែម្ដង។ 

______________


តេីអ្នកនៅតែចិញ្ចឹមគំនិត​ថា​ “ខ្ញុំ​ផឹកតែខ្ញុំ​ បង្ហោះហ្វេសប៊ុគ​តែខ្ញុំ​ មិនបានប៉ះពាល់នរណា” ជាគំនិតត្រឹមត្រូវហេីយឬនៅ?


ប្រភព Facebook

Post a Comment

0 Comments