មហាជនកំពុងតាមដ្ឋានព័ត៌មាននិងរបាយកាណ៍ជំងឺកូវីជាប្រចាំថ្ងៃ ស្តាប់វិធានរបស់រាជរដ្ឋាភិបាល ចូលរួមចាក់វ៉ាក់សាំងការពារនិងទប់ស្កាត់កាត់បន្ថយ អនុវត្តន៍វិធានការ ៣ការពារនិង៣កុំ ដើម្បីប្រយុទ្ធប្រឆាំងជាមួយសត្រូវមើលមិនឃើញដ៏កាចសាហាវមួយនេះ ស្រាប់តែបែកធ្លាយព័ត៌មានមន្ត្រីគយតំបន់៥ប្រើប្រាស់េថយន្តស្លាកលេខក្លាយ គួរឲ្យសោកស្តាយខ្លួនជាមន្ត្រីអនុវត្តន៍ច្បាប់ បែរជាមិនគោរពច្បាប់ធ្វើជាគំរូ និង អនុវត្តន៍ខុសគោលការណ៍ទៀត ដូចពាក្យមួយឃ្លាថា ( បង្កើតច្បាប់ដើម្បីរាស្ត្រ តែបើច្បាប់ធ្វើបាបរាស្ត្រ កុំឲ្យមានច្បាប់ហ្នឹងល្អជាង ) និងមួយឃ្លាទៀតថា ( បើមន្ត្រីអនុវត្តច្បាប់ឆ្លៀតឱកាស កេងប្រវ័ញ្ញគិតពីប្រយោជន៍ មិនគិតពីសង្គមជាតិ រាស្ត្ររងទុក្ខដេកមិនលក់ភិតភ័យ គ្មានក្តីសុខទេ ) ។
នេះជាឯកសារជាភស្តុតាងពីស្ថាប័នជំនាញគ្រប់គ្រងស្លាកលេខ យានយន្ត បានបញ្ជាក់ច្បាស់ថា រថយន្ត Lexus RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-6806 ដែលគយចល័តតំបន់៥ ប្រើប្រាស់ គឺ ជាស្លាកលេខ ក្លែងក្លាយ ព្រោះស្លាកលេខដែលចុះបញ្ជីគ្រប់គ្រង ត្រឹមត្រូវ បំពាក់នៅលើរថយន្ត តូយ៉ូតា ព្រូស ពណ៌ខៀវ ផលិតឆ្នាំ ២០០៦ ម្ចាស់រថយន្ត Prius អាចដាក់ពាក្យប្ដឹងបានចំពោះករណីបែបនេះ ។
ចំពោះករណីមន្ត្រីគយតំបន់៥ ចុះធ្វើការងារមិនបានរាយការណ៍ឬសុំគោលការណ៍ ពីព្រះរាជអាជ្ញាឬព្រះរាជ្ញារងប្រចាំដែនសមត្ថកិច្ចរបស់ខ្លួន រួចបង្កជាករណីចរាចរណ៍ អ្នកច្បាប់មួយរូបបង្ហេីបថា មន្ត្រីនគរបាលយុត្តិធម៌ មុននឹងប្រតិបត្តិការបង្ក្រាបបទល្មើសអ្វីមួយ ទោះបីជាបទល្មេីសជាក់ស្តែង ឬ បទល្មើសស៊េីបអង្កេតក៏ដោយ ត្រូវរាយការណ៍ និង សុំយោបល់ដឹកនាំពី តំណាងអយ្យការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ក្នុងករណីបេីមន្ត្រីនគរបាលយុត្តិធម៌ មិនរាយការណ៍ ឬ សុំយោបល់ដឹកនាំពីតំណាងអយ្យការ ទង្វើរបស់មន្ត្រីនគរបាលយុត្តិធម៌នោះគឺខុសច្បាប់ ។
ពាក់ព័ន្ធនឹងករណីនេះ យេីងបានទាក់ទងសួរខាងមន្ត្រី អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដែរ មន្ត្រីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលស្នេីសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានអោយដឹងថា មន្ត្រីគយតំបន់៥ មិនបានរាយការណ៍ ឬ សុំមតិដឹកនាំពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យទេ ។
មហាជនកំពុងឆ្ងល់ថា តើមន្ត្រីកាន់ជើងមន្ត្រីមែន? បើអញ្ចឹងរាស្ត្រច្បាស់ជារងទុក្ខក្នុងដំបូលសន្តិភាព ៕
0 Comments