គេហទំព័រ មួយរៀល

កម្លាំងនរគបាលខណ្ឌសែនសុខចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជួញដូរគ្រឿងញៀនដោយខុសច្បាស់



ភ្នំពេញ៖ ថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០២១ នាម៉ោង១៦:២០នាទី  រសៀល ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកហួរ ម៉េង វ៉ាងអធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុំ ធនរតនា  អធិការរងទទួលផែនបង្ក្រាបគ្រឿងញៀនដឹកនាំកម្លាំងនគរបាលខណ្ឌសែនសុខ និង សហការជាមួយនិងប៉ុស្តិ៍នរគបាលទឹកថ្លា 

ចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខណ្ឌសែនសុខ ក៏ឃើញជនសង្ស័យចំនួន៣នាក់ ឈរច្រកចូលដឿងហែម ក្នុងភូមិបុរីកម្មករដោយមានការសង្ស័យទើបកម្លាំងគនរបាលហៅសួរនាំ និង ឆែកឆេរលើដងខ្លួនក៏ឃើញគ្រឿងញៀនក្រាមពណ៌សចំនួន០៨ កញ្ចប់តូច ។


ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចបឹងឈូក ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញជនសង្ស័យទី១.ឈ្មោះ លី ហុង   ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ឃាត់ខ្លួនមានសារធាតុញៀន ។


ជនសង្ស័យទី២.ឈ្មោះ វន វីត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ លក់បាយ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខរាជធានីភ្នំពេញ ឃាត់ខ្លួនមានសារធាតុញៀន ។


ជនសង្ស័យទី៣.ឈ្មោះ លាន រតនា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំ ស្នាក់នៅភូមិកំពង់ទួល ឃុំ កំពង់ទួល ស្រុកកណ្កាលស្ទឹង  ខេត្តកណ្ដាល ឃាត់ខ្លួនមានសារធាតុញៀន ។ 

   

សម្ភារៈដកហូតរួមមាន៖

១.ក្រាមពណ៍សថ្លាចំនួន ០៨ កញ្ចប់ថង់តូច (០១កញ្ចប់ថង់ធំល្មម,០៧កញ្ចប់ថង់តូច)។

២.ទូរស័ព្ទដៃ០១គ្រឿងម៉ាក់សាំសុងចាស់(បែកអេក្រង់)។


បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនិតិវិធីច្បាប់ ៕


Post a Comment

0 Comments