គេហទំព័រ មួយរៀល

ចោរគាស់ទ្វារកុដិលួចលុយព្រះសង្ឃនៅវត្តយាយទេពអស់ជិតមួយម៉ឺនដុល្លារ



កំពង់ឆ្នាំង  ចោរបានគាស់សោរទ្វារកុដិ ចូលលួចលុយព្រះសង្ឃ នៅវត្តទេពធីតារ៉ាម ហៅ វត្តយាយទេព សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អស់ជិតមួយម៉ឺនដុល្លារ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល នៅព្រលប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ 


ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ចោរអាចចូលធ្វើ សកម្មភាព នៅចន្លោះពីម៉ោង៥ទៅម៉ោង៦ល្ងាច ក្នុងខណៈពេលដែលព្រះសង្ឃចេញ ទៅសូត្រធម៌ បុណ្យសពនៅក្នុងសាលាឆាន់ 


ប្រភពពីព្រះសង្ឃបានឲ្យដឹងថា  នៅក្នុងហេតុការណ៍ព្រះសង្ឃបាត់លុយដូល្លាចំនួន៩ ០០០ ដុល្លារ និង លុយខ្មែរចំនួន២ ៩០០ ០០០រៀល  

Post a Comment

0 Comments