គេហទំព័រ មួយរៀល

មុខសញ្ញាបទល្មេីសគ្រឿងញៀនម្នាក់ត្រូវបាននគរបាលជំនាញបញ្ជូនទៅតុលាការ​




​កំពង់ស្ពឺ​៖​ ក្រោយប្រតិបត្ដិការបង្រ្កាបមុខសញ្ញាគ្រឿងញៀនម្នាក់​ ដែលកំលាំងរបស់អធិការដ្ឋាននគ​របាលស្រុកឧដុង្គសហការស្រាវជ្រាវរហូតឈា​ន​ដល់ការបង្រ្កាបជាក់ស្ដែងចាប់យកបានវត្ថុតាងថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់ (១តូចនិង២ធំ) ស្មើ​និងទម្ង​ន់២០៣,៦៤ ក្រាម រួមជាមួយទូរស័ព្ទដៃ ២គ្រឿង​ កាលពីថ្ងៃទី២៧/០៨/២០២១ វេលាម៉ោង ១៨:០០​នា​ទី កន្លងទៅ​ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ​ ខេត្ដកពង់ស្ពឺ​ ។ 


តាមរបាយការណ៍​អធិការដ្ឋាននគរបាលស្រុកឧដុង្គ មុខសញ្ញាសង្ស័យខាងលេី​ឈ្មោះ មាស ថន ភេទប្រុស អាយុ ៥៦​ ឆ្នាំ នៅភូមិរំចេក៤ ឃុំរតនៈ​ ស្រុកបា​ត់ដំប ខេត្តបាត់ដំបង​ មុខរបរ​ មិនពិតប្រាកដ​។ 


បន្ទាប់​ពី​ដំណើរ​ការនីតិវិធី​​សាកសួរ​ និងចម្លេីយរប​ស់មុខសញ្ញា​ សមត្ថកិច្ច​បានស្នេីសុំ​ការដឹកនាំ​សម្រ​បស​ម្រួល​នីតិវិធី​ពីរតំណាងអយ្យការ​ អមសាលាដំ​បូងខេត្ដកំពង់ស្ពឺ​ចុះពិនិត្យរួមគ្នា​ឆែកឆេរបន្ទប់ជួល​លេខ​ ១០​១​ នៅ​ផ្ទះសំ​ណាក់​ យីហោ​ហេបភី ភូមិកន្ទោកជើងសង្កាត់កន្ទោក​ ខណ្ឌកំបូល រាជ​ធា​នីភ្នំពេញ (បានកិ​ច្ចសហការល្អពីថៅកែម្ចាស់សំណា​ក់)​ លទ្ធផល​ជា​ក់​ស្ដែង​រកឃេីញ​វត្ថុតាងនិង​ចាប់យក​៖​ 

- គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ០១ថង់ធំ​ទម្ងន់៦៧៣,៦៤ ក្រាម 

-ម្សៅពណ៌លឿង ០១ ថង់តូច

 -ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង

 #សរុប 

 -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ០៣កញ្ចប់និង០១ថង់ មានទម្ងន់ ៨៧៧,២៨ ក្រាម

 -ម្សៅពណ៌ លឿង ០១កញ្ចប់ ទម្ងន់ ២,៨២ ក្រាម​(សង្ស័យជាគ្រឿងញៀន)

 -ទូរស័ព្ទដៃ ០២គ្រឿង

 - ជញ្ជីង ០១គ្រឿង


បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​រួមជាមួយ​វត្ថុតាង​ ត្រូវបានសមត្ថកិច្ចជំនាញ​បានក​សា​ង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​ អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​បន្ត៕

Post a Comment

0 Comments