ដោយទទួលបានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក លឹម សាម៉ឺឌី ប្រធានការិយាល័យនីតិកម្មខណ្ឌ និងលោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ (ជាតំណាងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងជាប្រធានក្រុមការងារ) បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះណែនាំប្រជាពលរដ្ឋម្ចាស់ដាយត្រី (ឡូតិ៍នេសាទ) ចំនួន ១៥ដាយត្រី និងបែរចិញ្ចឹមត្រីចំនួន ០៤បែរ ឲ្យធ្វេីការចល័តចេញពីមូលដ្ឋានខណ្ឌឫស្សីកែវរសៀលថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ ។
តាមស្ថានភាពជាក់ស្តែងឃេីញថា ពួកគាត់កំពុងរៀបចំទូកអូស និងដកខ្សែយុថ្កា ដេីម្បីធ្វេីការចល័តចេញ ហេីយសន្យាជាមួយក្រុមការងារថា នឹងចល័តចេញនៅព្រឹកស្អែក ៕
0 Comments