ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំមន្រ្តីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសព ០៤នាក់ មានឪពុក និងកូនស្រី ០៣នាក់ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះជួលភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កន្លងមកហើយសពត្រូវបានដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តកំពង់ចាម។
ជាមួយនេះ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខបានបច្ច័យរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងសប្បុរសជននានាមានសរុបចំនួន ៥,៤០០,០០០រៀល និង ១,៤០០ដុល្លា ក្នុងនោះ បច្ច័យរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមគ្រួសារចំនួន ៥.០០០.០០០រៀល និងមានសប្បុរសជនរួមមាន៖ លោកជំទាវ លាង វួចឆេង ហ៊ុនណេង ៥០០ដុល្លា លោក ឈៀង រចនា ៥០០ដុល្លាលោកស្រី លាង ណេង ១០០.០០០រៀល លោកស្រី លាង ហេង ៥០.០០០រៀល លោកស្រី លាង ស៊ាងអេង ៤០.០០០រៀល លោកស្រី នួន កេងឡាង ៧០.០០០រៀល លោកស្រី អេង សាន ៤០.០០០រៀល លោកស្រី សេង សំណាង ១០០.០០០រៀល និងបច្ច័យរដ្ឋបាលខណ្ឌ៤០០ដុល្លាផងដែរ ។
0 Comments