គេហទំព័រ មួយរៀល

ហ្គេមបាញ់ត្រីរបស់លោក ភ័ក្រ នៅមុខផ្សារប៉េសេ កំពុងបើកទ្វាស្វាគមន៍អតិថិជន

ភ្នំពេញ៖ បើតាមប្រភពច្បាស់ការមួយបានប្រាប់ អង្គភាពសារព័ត៌មាន មួយរៀល ឲ្យដឹងថា ទី​តាំងហ្គេមបាញ់ត្រី របស់លោក ភ័ក្រ នៅមុខផ្សារប៉េសេ កំពុងបើកដំណើរការស្វាគមន៍ អតិ​ថិ​ជន​របស់ខ្លួនមកលេងពីគ្រប់មជ្ឍដ្ឋាន មិនថាក្មេងចាស់នោះឡើយ។ ប្រភពដដែលបន្ដថា ទី​តាំង​ល្បែងហ្គេមបាញ់ត្រីរបស់លោក ភ័ក្រ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ ទល់​មុខនិង​ផ្សារ​ប៉េសេ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ល្បែងហ្គេម​បាញ់​ត្រីទាំងនោះបានពង្វក់ ក្មេងចាស់ ឲ្យឈ្លក់វង្វេង ភ្លេចផ្ទះសម្បែង ភ្លេចបាយ ភ្លេចទឹក ភ្លេច​សាលារៀន បំផ្លាញលុយកាក់ឪពុកម្ដាយ ឬកើតចេញជាអំពើរហិង្សារក្នុងគ្រួសារថែមទៀត លើស​ពីនេះអាចបង្កហានិភ័យខ្ពស់គឺអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀនជាដើម។ ប្រជាពលរដ្ឋបានលើកឡើងថាហេតុអ្វីបានជាអាជ្ញាធរធ្វើមិនដឹងមិនឮបើទីតាំងខាងលើនេះបានបើកលេងយ៉ាងគគ្រឹកគគ្រេងជាយូរយារណាស់មកហើយ ប្រជាពលរដ្ឋ​បានដាក់ការសង្ស័យ​ថាប្រហែលជាត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរហើយមើលទៅទើបល្បែងទាំងនេះដំណើរការបានយ៉ាងរលូនយ៉ាងដូច្នេះ ។
 ប្រជាពលរដ្ឋបានលើកឡើងថាបើអាជ្ញាធរនឹងឈ្មួញរកស៊ីខុសច្បាប់បើកបនល្បែងទាំងនេះបើត្រូវរ៉ូវគ្នាមែននោះ តើឲ្យប្រជាពលរដ្ឋទៅពឹងអ្នកណា ឬអ្នកបើកបនល្បែងសុទ្ធតែ​ខ្នងធំៗទើប​អា​ជ្ញាធរ​​មិនហ៊ានបង្ក្រាបយ៉ាងដូច្នេះនោះ។ ប្រជាពលរដ្ឋបានស្នើសុំ​ទៅកាន់លោកអភិបាលខ​ណ្ឌ​ និង លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ សូមមេត្តាគិតគូរនិង​ចុះបង្ក្រាបល្បែង​ហ្គេម​បាញ់​ត្រី​ទាំង​អស់នោះផង។
ប្រជាពលរដ្ឋបានស្នើសុំឲ្យលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោក ពេជ្រ កែវមុនី មេត្តាចុះពិនិត្យទៅលើករណីនេះផង ព្រោះថាល្បែងស៊ីសងនេះហើយ ដែលជាការ​ដើរប្រាស់​ចាកពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលរាជរ​ដ្ឋាភិ​បាល​បានដាក់ឲ្យអនុវត្តន៍នោះ។
សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ កាលពី​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បានដាក់ចេញជាវិធានការក្ដៅ​លើការបង្ក្រាប​បទ​ល្មើស​នានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជ​ធានី​ភ្នំពេ​ញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខ​សាន្ត​ក្នុងការ​រស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។
ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈ​បញ្ជាការ​ឯក​ភាព​​នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធា​នការផ្សេងទៀត​ក្នុង​ការ​ទ​ប់​ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
មហាជននឹងរង់ចាំមើលថា តើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌមានជ័យ ហ៊ាន​​​បង្ក្រាបទីតាំងល្បែងលោក ភ័ក្រ​ ដែរ​ឬទេ​?  
ប្រជាពលរដ្ឋបានធ្វើការសំណូមពរមកដល់អាជ្ញាធរ សមត្តកិច្ចពាក់ពន្ធ័នៅក្នុងខណ្ឌមានជ័យ ឯកឧត្ដម ស ថេត ស្នងការរាជធានីភ្នំពេញ និងឯកឧត្ដម នេតសាវឿនដែលជាអគ្គ​ស្នង​ការនគ​បាល​​ជាតិ​សូមលោកមេត្តាចុះមកត្រួតពិនិត្យនិងមានវិធានការណ៍នៅទីតាំង ហេបភី​ ណេត បង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រីជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោកនេះផងទាន៕




Post a Comment

0 Comments