នេះជាដំណឹងល្អសម្រាប់យុវជនយុវតីជំនាន់ក្រោយដែលចង់ចេះក្បាច់គុនល្បុក្កតោ និងល្ខោនខោល ដោយថ្មីៗនេះយោងតាមការបង្ហោះរបស់កញ្ញា ពេជ្រ ចរណៃ បានប្រកាសជ្រើសរេីស យុវជនចំនួន ២០០នាក់ មកហាត់រៀនក្បាច់គុនល្បុក្កតោ និង ល្ខោនខោល ដោយមិនមានបង់ប្រាក់។ ដោយគោលបំណងនៃការស្វែងរកយុវជនដើម្បីហ្វឹកហាត់នេះ ដោយយុវជនអាចចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ ល្ខោនខោលខ្នាតធំ ឆ្នាំ២០២០ យុវជនយុវតីដែលរៀនចេះអាចយកទៅបង្ហាត់ដល់ក្មេងៗជំនាន់ក្រោយទៀតបាន។ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ រៀនតែថ្ងៃអាទិត្យ តែប៉ុណ្ណោះ ចាប់ពីម៉ោង៥ដល់ម៉ោង៦ យុវជនដែលចង់រៀនត្រូវមានអាយុចាប់ពី ១៥ឆ្នាំ ទៅ ៣៥ឆ្នាំ ទីតាំងហាត់រៀន នៅ ផ្ទះកាហ្វេវប្បធម៍ ឬស្សីកែវ។ នេះបើយោងតាមការប្រកាសរបស់ ពេជ្រ ចរណៃ បានសរសេររៀបរាប់ថា៖ “តោះជួយស៊ែរម្នាក់មួយ បេីខ្លាចបាត់បង (សិល្ប:បុរាណខ្មែរ) ប្រកាសរេីស យុវជនចំនួន២០០នាក់ មកហាត់រៀន ក្បាច់គុនល្បុក្កតោខ្មែរ និង ល្ខោនខោលខ្មែរ (ដោយមិនមានបង់ប្រាក់) គោលបំណង៖ ១/ យុវជនដែលបានចូលហាត់រៀន និង បានដេីរជា(តួអង្គសម្ដែង)នៅក្នុងកម្មវិធី (ព្រឹត្តិការណ៍ ល្ខោនខោលខ្នាតធំ ឆ្នាំ២០២០)ដែលផ្ដេីមកម្មវិធីដោយ លោកគ្រូ (ស៊ុប សក្ខ័រា)ប្រធានគណៈកម្មការ។ ២/ យុវជនដែលបានហាត់រៀនចេះ គឺជាសរសរទ្រូងនិងជាបុគ្គលដ៏សំខាន់ របស់ប្រទេសជាតិ ដែលអាចបង្ហាត់បង្រៀនកូនចៅជំនាន់ក្រោយបាន។ ៣/ ការចូលរួម ហាត់រៀនដោយផ្ទាល់ គឺជាការចូលរួមដ៏សំខាន់បំផុត ដែលអាច ថែរក្សា ការពារ លេីកស្ទួយ និង ផ្សព្វផ្សាយ សិល្ប:បុរាណខ្មែរ។ ទទួលចុះឈ្មោះចូលរៀន ចាប់ពីពេលនេះទៅ រៀនក្នុងមួយអាទិត្យ តែមួយទេ( គឺថ្ងៃអាទិត្យ ) អាយុចាប់ពី ១៥ឆ្នាំ ទៅ ៣៥ឆ្នាំ ទទួលទាំង ពីរ ភេទ ម៉ោងចូលរៀន ៥:០០ ដល់ម៉ោង ៦:៣០ ចប់ ទីតាំងហាត់រៀន នៅ ផ្ទះកាហ្វេវប្បធម៍ ឬស្សីកែវទំនាក់ទំនងចុះឈ្មោះតាមរយះលេខ:០៩៦ ៩២៦ ៧៧៧៧”៕ ប្រភព៖ Khmernote TV





0 Comments