គេហទំព័រ មួយរៀល

សមត្ថកិច្ចតាមទាន់វ៉ៃខ្នោះដៃអាល័យម៉ែ​ពីបទលួចកាច់កម៉ូតូ

កំពង់ធំ៖ នាវេលាម៉ោង ១០ និង ៤០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ សៅ ទុន ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ឈ្មោះ សាត ញ៉ូវ ភេទប្រុស អាយុ ៤៨ ឆ្នាំ។ 
វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ លេខតួនិងលេខម៉ាស៊ីន ៥៦២៧៧៦៩។

ដំណើររឿង៖ កាលពីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកច្រូតស្រូវ នៅភូមិស្ពានតូច ឃុំឬស្សីលក ពេលមកដល់ទុកម៉ូតូនៅចិញ្ចើមថ្នល់ជាតិ ចាក់សោករួចក៍ទៅច្រូតស្រូវ ចម្ងាយ ១៥០ម៉ែត្រ ពីកន្លែងទុកម៉តូ លុះដល់ម៉ោង ១០ និង៤០នាទី ជនរងគ្រោះ អើតមើលមកឃើញជនសង្ស័យយកម៉ូតូគាត់ជិះទៅ ទិសខាងកើត បន្ទាប់មកជនរងគ្រោះស្រែកឲ្យគេជួយតាម។ ខណ:នោះសមត្ថកិច្ចបានអន្តរាគមន៍ តាមរហូតដល់ស្រុកស្ទោងទើបឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បី​កសាងតាមនិតិវិធីច្បាប់៕

Post a Comment

0 Comments