គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ប្រជាពលរដ្ឋជិត៦ពាន់គ្រួសារចាញ់បោក ក្រុមហ៊ុន ជា សារ៉នគ្រុប ប្រើល្បិចវិនិយោគទិញដីចំណេញលុយ



ទីបំផុត !  លោកឧកញ៉ា​ ជា​ សារ៉ន​ ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត​ តាមបទបញ្ជាឯកឧត្តម ម៉ៅ​ ធនិន​ អភិបាល នៃគណៈអភិបាលខេត្តកំពត ចាត់ទុកថា ឧកញ៉ា​ ជា​ សារ៉ន​ សំណាងហើយ អាជ្ញាធរខេត្ត ដោះស្រាយក្រៅប្រព័ន្ធតុលាការសិន កុំអីវ័ណ្ឌករឿងព្រហ្មទណ្ឌ 


សូមបញ្ជាក់ថាមានពលរដ្ឋជិត៦០០០គ្រួសារ​ អះអាងថា​ ឧកញ៉ា​ ជា​ សារ៉ន​ បោកប្រាស់លុយពួកគាត់សរុប រាប់លានដុល្លារ ដែលឧកញ៉ា​ ជា​ សារ៉ន​ យកទៅធ្វើ អ្នកមាន ទាំងប្រជាពលរដ្ឋ រកមុខខ្វះក្រោយ 


ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឧកញ៉ា​ ជា​ សារ៉ន​ ត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត​ តាមបទបញ្ជាឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល នៃគណៈអភិបាលខេត្តកំពត ជាលទ្ធផលអភិបាលខេត្តដោះស្រាយជូនប្រជាពលរដ្ឋ បានមួយកម្រិតច្រើន និងក៏សូមអបអរសាទរជូនចំពោះពុកម៉ែបងប្អូនទាំងអស់សម្រាប់ដំណោះស្រាយរបស់ លោកអភិបាលខេត្តជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប នាព្រឹកមិញនេះ ទទួលបានលទ្ធផលដូចខាងក្រោម 


.ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលពុកម៉ែបងប្អូនយើង ទៅខ្ចីពីអ្នកមានលុយ យកទៅឲ្យក្រុមហ៊ុនដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសពុកម៉ែបងប្អូនយើង 


.អចលនៈទ្រព្យរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនៈទ្រព្យរបស់ពុកម៉ែ ហើយត្រូវបង្វិលអចលនៈទ្រព្យរបស់ពុកម៉ែ ជូនពុកម៉ែយើងវិញ 


.អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ(០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឲ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនពុកម៉ែបងប្អូនយើងវិញ 


.ពុកម៉ែបងប្អូនកូនក្មួយយើង ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៏នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន


.ឯកឧត្តមអភិបាលខេត្ត បានឲ្យមេធាវីខេត្ត តំណាងឲ្យពុកម៉ែបងប្អូនយើង ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឲ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឲ្យមកទារពុកម៉ែបងប្អូនយើងតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅទីនេះ 


ឯកឧត្តម ម៉ៅ ធនិន ដែលមហាជនស្គាល់ថា ជាប៉ាវចិនស្រុកខ្មែរ តែងតែងដោះស្រាយជូនប្រជាពលរដ្ឋដោយផ្អែកលើយុទ្ធសាស្ត្រឈ្នះៗ បង្រួបបង្រួមសាមគ្គីភាព ក្រោមដំបូលនៃសន្តិភាព 

Post a Comment

0 Comments