គេហទំព័រ មួយរៀល

ក្មេងទំនើង២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបាញ់បែកកញ្ចក់រថយន្តស្រុកសំរោង



នៅថ្ងៃទី១៨ ខែមីនា​​ ឆ្នាំ២០២៣  ដោយ​មាន​ការណែនាំ​ចង្អុល​បង្ហាញ​ពី​សំណាក់​លោក​ ស្នងការ​នគរបាល​ខេត្ត​តាកែវ​ និងមានការ​សម្របសម្រួល​ពី​សំណាក់​ឯកឧត្ដម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ​  បង្ក្រាបបានករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ (បាញ់​ចំពាមកៅស៊ូ) បណ្ដាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​មួយករណី  តាម​បណ្ដោយ​ផ្លូវ​លេខ​១២៤​ ស្ថិត​នៅភូមិ​ព្រៃជ័រ ឃុំ​ខ្វាវ​​ ស្រុកសំរោង​ ខេត្តតាកែវ ។


ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ទី​១.ឈ្មោះ ភុន​ ផានិត​ ភេទប្រុស​ អាយុ ២១​ ​ឆ្នាំ រស់​នៅភូមិ​ត្រពាំង​រាំង​  ឃុំខ្វាវ​​ ស្រុក​សំរោង​​ ទី២.ឈ្មោះ​ ឃុត​ ភា​ ហៅអ៊ូក​ ភេទ​ប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅ​ភូមិ​កាប់​នឹម​ ឃុំ​ខ្វាវ​ ស្រុក​សំរោង​ ព្រមទាំង​ ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ ដែល​ជនសង្ស័យ​ជិះធ្វើ​សកម្មភាព​​​ ។ 


បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕

Post a Comment

0 Comments