Muyreal -News

Muyreal -News
Muyreal -News

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនទាហានផ្កាយ២ម្នាក់ នៅក្រសួងការពារជាតិ ក្រោយប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រីនិងក្មួយ



ភ្នំពេញ៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ពាក់ព័ន្ធប្រេីប្រាស់ហិង្សាលេីក្រុមគ្រួសារ​ កាលពីថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៣​ ស្ថិតនៅផ្លូវ៣១៣​ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធនីភ្នំពេញ។


ជនរងគ្រោះ៣នាក់ ដែលត្រូវបានបុរសជាមន្ត្រីយោធាពាក់ផ្កាយ២ ប្រេីប្រាស់ហិង្សានោះមាន​ ប្រពន្ធ​ ប្អូនថ្លៃស្រី​ និងក្មួយស្រីជនរងគ្រោះដោយអំពេីហិង្សាពីសំណាក់មន្ត្រីយោធាបានរៀបរាប់ថា គាត់តែងតែវាយអស់រយៈពេល៧ ទៅ៨ឆ្នាំហេីយ តែគាត់ជនរងគ្រោះចេះតែទ្រាំទៅ​ មិនប្តឹងអីនោះទេ​ តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងគាត់​ ប្អូនថ្លៃ និងក្មួយ តាំងពីយប់រហូតទល់ភ្លឺ ទេីបគាត់ទ្រាំមិនបាន​ និងមានការភ័យខ្លាច គាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍​ ភ្លាមកម្លាំងកងរាជអាវុធហត្ថ បានមកដល់ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ​ និងក្រោយមកបានមកឆែកយកកាំភ្លេីងវែង២ដេីម និបង់ជាច្រេីនផងដែរ។


ជនដែលប្រេីហិង្សាមានឈ្មោះ​ អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ​ មុខងារបច្ចុប្បន្នធ្វើការនៅនាយកដ្ឋានសរុបក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនមកតុលាការ ដេីម្បីកាត់ទោសទៅតាមផ្លូវច្បាប់។


ចុងក្រោយជនរងគ្រោះ សូមស្នេីដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាផ្តល់យុត្តិធម៌ដល់គាត់ផង៕

 

#khst #khstmedia 

☎️ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments