Muyreal -News

Muyreal -News
Muyreal -News

សង្ឃក្លែងក្លាយ៧នាក់និងអ្នកដឹកជញ្ជូនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបន្លំដើរបិណ្ឌបាតតាមផ្លូវ


រាជធានីភ្នំពេញ៖ សង្ឃក្លែងក្លាយចំនួន៧នាក់ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្ទាក់ចាប់ឃាត់ខ្លួនបាន ក្រោយពីនាំគ្នាគ្រងស្បង់ចីវរ ដើរបិណ្ឌបាតតាមផ្លូវ តាមផ្សារ តាមភូមិ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ បានលុយបានរបស់របរហើយ នាំគ្នាឡើងជិះរថយន្ត ត្រឡប់ទៅផ្ទះ គាប់ជួនសមត្ថកិច្ចប្រទះឃើញតាមផ្លូវ ជិះក្នុងរថយន្ត ស្លៀកពាក់ គ្រងស្បង់ខុសប្រក្រតី ដេញតាមឃាត់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវតាកន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 


ជនសង្ស័យទាំង៨នាក់  ទី១ ឈ្មោះ ជៀវ តាក់ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ខេត្តកំពត  


ទី២ ឈ្មោះ សៀន ម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត  


ទី៣ ឈ្មោះ ខាត់ ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត  


ទី៤ ឈ្មោះ ឈិន មិនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត  


ទី៥ ឈ្មោះ ញិន គឹម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រាញ់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត  


ទី៦ ឈ្មោះ ញិន សុខជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត (ទើបចូលក្នុងក្រុមបាន៣ថ្ងៃ) 


ទី៧ ឈ្មោះ ផាន់ ប៊ុននុត ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង (ទើបចូលក្នុងក្រុមបាន៣ថ្ងៃ 


ទី៨ ឈ្មោះ គិន ប៉ាវ ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នកបើកបររថយន្តដឹកជញ្ជូនជនសង្ស័យ មានទីលំនៅភូមិប្រីពីរ ឃុំស្រែជាខាងជើងស្រុកដងទង់ ខេត្តកំពត 


ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានរថយន្តមួយគ្រឿងម៉ាឡិចសុីស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2J-9003 , ស្បង់ចីវរ បាតលោក ឆ័ត្រ ចំនួន៧ឈុត និងសម្ភារៈមួយចំនួនទៀត 


តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រទះឃើញជនសង្ស័យមួយក្រុម ធ្វើដំណើរតាមរថយន្តមួយគ្រឿងខាងលើ ហើយគ្រាដែលកំពុងនៅក្នុងរថយន្ត បើកបណ្តើរ នាំគ្នា ផ្លាស់ប្តូរ ខោអាវ ស្បង់ចីវរបណ្តើរ ខ្លះស្លៀកខោក្នុង តែមានគ្រងចីវរ ទើបសង្ស័យដេញតាមឃាត់ ពិនិត្យជាក់ស្តែង សាកសួរទើបបែកធ្លាយ ជាសង្ឃក្លែងក្លាយ បន្លំដើរបិណ្ឌបាត រកលុយកាក់ សម្ភារៈ ដើម្បីប្រយោជន៍របស់ខ្លួន 


បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យបន្លំធ្វើជាព្រះសង្ឃ បំភ័ណ្ឌភ្នែកពុទ្ធបរិស័ទ ដើររៃអង្គាស សុំបច្ច័យ តាមផ្ទះពលរដ្ឋ តាមផ្សារ តាមផ្លូវសាធារណៈ រួចមក ជនទាំងនោះត្រូវបាននាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងសហការណ៍ជាមួយមន្ទីរធម្មការ ដើម្បីអនុវត្តបន្តតាមនីតិវិធី 


ជនសង្ស័យទាំង៨នាក់បានសារភាពផងដែរនៅចំពោះមុខសមត្ថកិច្ច ពួកគាត់ទិញស្បង់ចីវរ បាត កោរសក់ បន្លំធ្វើជាព្រះសង្ឃ ដើម្បីដើររកលុយកាក់ អញ្ចឹងបានតែថា សាសនារបស់ជាតិគឺគោរព កុំជាន់ឈ្លីឬយកមករកស៊ីនោះខុសច្បាប់ហើយ 


#khst #khstmedia 

Journalist & Khmer Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments