Muyreal -News

Muyreal -News
Muyreal -News

រថយន្តដឹកថ្មធុនធ្ងន់បើកបរលឿនត្រូវរថភ្លើងដឹកប្រេងបុកប៉ះពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើងទាំងពីរគ្រឿង


   ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថភ្លើងដឹកប្រេងសាំងបុកប៉ះជាមួយរថយន្តធុនធ្ងន់ដឹកថ្មពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើងទាំងពីរគ្រឿង។


សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៧ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង 


  ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងដឹកសាទែនប្រេងមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងភ្នំពេញ មក បាត់ដំបងលុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធ្ងន់ដឹកថ្មពណ៌ខៀវ ម៉ាក HYUNDAI មួយគ្រឿងគ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើតបើទោះបីជារថភ្លើងស៊ីផ្លេ ក៏ដូចជាមន្ត្រីសែបរថភ្លើងឈរស្ទាក់យ៉ាងណាក្តី តែខាងតៃកុងរថយន្តមិនបានអង្អង់ទេ ទើបបណ្តាលអោយរថភ្លើងបុកពេញទំហឹងក្រឡាប់ផ្ងារជើងទាំងពីរគ្រឿងតែម្តង តែមិនបណ្តាលអោយមានរងការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។


  ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments