Muyreal -News

Muyreal -News
Muyreal -News

អត្ថន័យរបស់អាំងប៉ាវ នឹង របៀបនៃការអោយអាំងប៉ាវ ចូលឆ្នាំចិន២០២៣នេះ


អាំងប៉ាវ ដែលជាភាសាចិនហៅថា “Hongbao” គឺជាលុយ ដែលគេដាក់ក្នុងកញ្ចប់ពណ៌ក្រហម ហើយប្រគល់វាទៅអោយកូនចៅពីសំណាក់ចាស់ទុំ  


នេះគឺជាប្រពៃណីរបស់ប្រជាជនចិន តាំងពីបុរាណកាលមកម្លេះ។


និមិត្តសញ្ញានៃពណ៍ក្រហម៖ ពណ៌ក្រហម ត្រូវបានផ្នត់គំនិត ប្រជាជនចិនគិតថាជា កំលាំងសុភមង្គល និង ជាសេចក្តីសុខសប្បាយ។ 


ការដែលគេដាក់លុយចូលទៅក្នុងអាំងប៉ាវនេះគឺ សង្ឃឹមថាអ្នកដែលទទួល នឹង ទទួលបានសេចក្តីសុខសប្បាយ។ 


ក៏ប៉ុន្តែ អ្នកដែលទទួលបានអាំងប៉ាវ មិនត្រូវបើកនូវមុខ អ្នកអោយនោះទេ ព្រោះអំពើនេះត្រូវបានគេចាត់ទុកថា ជាអំពើគ្មានសីលធម៌។


ការអោយអាំងប៉ាវ៖ អ្នកដែលមានបំណងចែកចាយអាំងប៉ាវ ទៅមនុស្សដែលនៅជុំវិញខ្លួនគេនោះគឺ គាប្បីត្រូវតែរៀបចំអោយហើយមុនពេលដែលស្នូរជួង នៃពិធីបុណ្យចូលឆ្នាំចិនត្រូវបានបន្លឺឡើង។ 


កូនចៅអាចទៅលេងចាស់ទុំ នាឱកាសចូលឆ្នាំថ្មី ហើយជាប្រពៃណីចាស់ទុំ ត្រូវប្រគល់អាំងប៉ាវអោយក្មេងៗទាំងនោះ។ 


នាថ្ងៃឆ្លងឆ្នាំ ប្រសិនបើកូនៗ កំពុងតែគេងលង់លក់ ឪពុកម្តាយ ក៏អាចយកអាំងប៉ាវ ទៅដាក់ពីក្រោម ខ្នើយកើយ របស់ពួកគេផងដែរ។


អ្នកណាខ្លះដែលអ្នកគួរប្រគល់អាំងប៉ាវអោយហើយប្រគល់ក្នុងទឹកប្រាក់ប៉ុន្មាន?


            ជាប្រពៃណី អ្នកដែលមានការងារធ្វើគឺ ជាអ្នកដែលចាប់ផ្ដើមចំណាយ ទៅលើអាំងប៉ាវហើយ។ 


ការអោយអាំងប៉ាវនេះគឺ ជាការចែករំលែកលាភសំណាង ទៅកាន់អ្នកដែលទទួល។ 


ជាទូទៅចំនួនទឹកប្រាក់ ដែលដាក់នោះគឺ អាស្រ័យទៅលើ ប្រាក់ចំណូលរបស់អ្នកដែលផ្ដល់។ 


ក៏ប៉ុន្តែ វាជាទំលាប់មួយកាល ដែលថាអ្នកដែលមិនទាន់រៀបការ អាចមិនចាំបាច់អោយអាំងប៉ាវទៅគេទេ។ 


ហើយអ្នកដែលរៀបការហើយក៏នៅតែអាចទទួលបានអាំងប៉ាវ ពីអ្នកដែលជិតស្និទ្ធដូចជា ឪពុកម្ដាយជាដើម ដែលនេះ បញ្ជាក់អំពីការស្រលាញ់ និង ការប្រសិទ្ធិពរជ័យ ជូនចំពោះកូន។


ទឹកប្រាក់ដែលត្រូវជូនចំពោះមនុស្សដូចជា៖

ចាស់ទុំ៖ $១០០-$៣០០

អ្នកដែលមានអាយុប្អូនអ្នក (ពិសេស អ្នកដែលកំពុងស្ថិតក្នុងវ័យសិក្សារ ) $២០

កូន៖ $១០-$៣០

និយោជិក៖ $២០-$២០០ (ត្រូវតែប្រគល់អោយមុនពិធីបុណ្យចូលឆ្នាំឈានចូលមកដល់)

ចំពោះក្មេងដទៃដែលមិនជាគ្រួសារ៖ $-$១៕


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments