គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រដ្ឋបាលស្រុកទឹកផុស ជូនដំណឹងការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល


រដ្ឋបាលស្រុកទឹកផុស ចេញលិខិតជូនដំណឹងស្ដីពីការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង 


កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង  ទៀបភ្លឺ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ទឹកជំនន់ឡើងខ្ពស់ បណ្ដាលឲ្យបាក់ទំនប់កោះភ្នៅ (ទំនប់ចាក់ទឹមផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល និងបណ្ដាលឲ្យដាច់ស្ពានអូរឃ្លៃទាំងស្រុង ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស។


ដើម្បីរក្សាសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាលស្រុកទឹកផុស សូមធ្វើការផ្អាកជាបណ្ដោះអាសន្ននូវដំណើរកំសាន្តទឹកធ្លាក់ថ្មក្រាល ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រហូតដល់ជូនដំណឹងសារជាថ្មី៕


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments