Muyreal -News

Muyreal -News
Muyreal -News

សមត្ថកិច្ចឆ្មក់បង្រ្កាបទីតាំងម៉ាស្សាកោសជប់យីហោ ការ៉េ៩ លួបបង្កប់សេវាផ្លូវភេទ


រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់និងនារីរងគ្រោះចំនួន៨នាក់ ក្នុងនោះមានអនីតិជនចំនួន៣នាក់ និង វត្ថុតាងស្រោមប្រើប្រាស់រួច និង មិនទាន់ប្រើប្រាស់មួយចំនួន 


ប្រតិបត្តិការបង្ក្រាបករណីនេះ នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចហាងម៉ាស្សាកោសជប់យីហោ «៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ចំណុចចុងស្ពានព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះ-ឈ្នះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ 


លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ ក្រោមការសម្របសម្រួលដោយលោក សិត វណ្ណៈព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ 


លោកស្នងការរង បានបន្តថា ឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ជាម្ចាស់ទីតាំងហាងម៉ាស្សាកោសជប់យីហោ «៩៩៩៩» ដែលបង្កបសេវាកម្មផ្លូវភេទ។ 


នៅក្នុងហាងមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន៨នាក់ សង្ស័យអនីតិជន ៣នាក់ និងមានបន្ទប់សម្រាប់រួមភេទចំនួន៤បន្ទប់ តម្លៃម៉ាស្សាធម្មតា .០០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី $២០ ទៅ $២៥ ហើយលុយដែលបានមកពីការរួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។


យោងតាមប្រភពបានឲ្យដឹងថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ៥ល្ងាច រហូតដល់យប់អាធ្រាត្រទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ៣នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ៧យប់ រហូតដល់ម៉ោង ៩យប់។


ក្រោយប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនស្រ្តីម្ចាស់ទីតាំង ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ 


ចំណែកនារីរងគ្រោះទាំង៨នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ 


#khst #khstmedia 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚

Post a Comment

0 Comments