Muyreal -News

Muyreal -News
Muyreal -News

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើអគ្គស្នងការនគរបាលជាតិ ទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង «ឈាមបាតុករ» មានចេតនាញុះញង់បង្កអសន្តិសុខក្នុងសង្គម


ថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង «ឈាមបាតុករ» មានចេតនាញុះញង់បង្កអសន្តិសុខក្នុងសង្គម 


សូមស្តាប់អត្ថន័យក្នុងលិខិតទាំងស្រុងដូចតទៅនេះ កម្មវត្ថុ៖ សំណើសុំផ្ដល់កិច្ចអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គមដែលបាន យកបទចម្រៀងអមដោយរូបភាព ក្រោមចំណងជើង “ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយ 


សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ជ្រាបថា៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពិនិត្យឃើញ ក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួនបានយកបទចម្រៀងអមដោយ រូបភាពក្រោមចំណងជើងថា «ឈាមបាតុករ» ដែលមានខ្លឹមសារ អុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ  ណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកច្រៀង ឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួង មហាផ្ទៃចាត់វិធានការបិទ និង ផ្ដន្ទាទោសម្តងរួចហើយមកផ្សព្វផ្សាយជាថ្មីឡើងវិញ។


អាស្រ័យហេតុនេះ ដើម្បីទប់ស្កាត់នូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុ តាមរយៈបទចម្រៀងដែលមានខ្លឹមសារ អុជអាល ញុះញង់ នេះ ខ្ញុំសូម ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាពិនិត្យចាត់វិធានការនានាតាមនីតិវិធីច្បាប់ដែលមានជាធរមានដោយអនុគ្រោះ។


សូម ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ទទួលនូវការគោរពរាប់អានដោយស្មោះអំពីខ្ញុំ៕


#khst #khstmedia 

☎️ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments